Paul Scholes បានបង្ហើបថា រូបលោកបានចូលនិវត្ដន៍កាលពីឆ្នាំ២០១១ ម្ដងរួចមកហើយកាលពីឆ្នាំ២០១១ មុនពេលត្រលប់មកកាន់ទីលានវិញក្នុងឆ្នាំបន្ទាប់។
បន្ទាប់ពីចំណាយពេល១៧ឆ្នាំ និង៦៧៦ប្រកួត វីរបុរសរបស់ United បានសម្រេចព្យួរស្បែកជើង ប៉ុន្ដែក៏សម្រេចត្រលប់មកវិញនៅឆ្នាម២០១២ សាជាថ្មី ហើយក៏បានលេងចំនួន១៨ខែ និងឈ្នះ Premier League មុនពេលចូលនិវត្ដន៍រហូតមកដល់បច្ចុប្បន្ន។
និយាយប្រាប់ទូរទស្សន៍ BT Sports អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា Gareth Bale និង Mousa Dembele ជាអ្នកធើ្វឲ្យលោកសម្រេចថា ដល់ពេលវេលាដែលត្រូវឈប់លេងបាល់។
«ខ្ញុំចាំបានពេលលេងទល់នឹង Tottenham នៅផ្ទះ។ ដូចជាការប្រកួតទី៣ ឬទី៤ ដើមរដូវកាល។ តាមខ្ញុំចាំយើងចាញ់គេដូចជា ៣-២ ក្នុងដីខ្លួនឯង។ ខ្ញុំចាំបានថា ខ្ញុំលេងល្អនៅតំបន់ខ្ញុំ តែ Mousa Dembele និង Gareth Bale អាចទៅផុតខ្ញុំ។ ខ្ញុំដឹងថាពួកគេទៅផុតគេដ៏ទៃ ហើយខ្ញុំបានត្រឹមសម្លឹងមើល ហើយគិតថាខ្ញុំធើ្វវាលែងបានដូចមុនហើយ»៕
ប្រភព៖ Sportbibble