Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Coutinho បញ្ជាក់ច្បាស់ៗថា គាត់ចង់មកលេងនៅ Premier League វិញ

Coutinho ហាក់មិនអាចទទួលភាពលេចធ្លោនៅឯទឹកដីCamp Nou នោះទេ  បន្ទាប់ពីគេត្រូវបានលក់ពីក្រុមហង្សក្រហម Liverpool។   ខណ:រូបគេត្រូវបានគេបញ្ចូនទៅកាន់ក្រុមBayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល​ ។ ចំពេលក្លឹបយក្សនៅអាល្លឺម៉ង់មិនមានបំណងចង់ទិញផ្តាច់ឡើយ ។

ទោះជាយ៉ាងណា យោងតាម ភ្នាក់ងាររបស់ Coutinhoលោក Joorabchian បាននិយាយថា៖“Coutinho ចង់ត្រឡប់ទៅលេងនៅPremier League វិញ ដោយសារតែគាត់ធ្លាប់មានពិសោធន៍ និងរីករាយនៅទីនោះ។ យើងនៅតែរង់ចាំរហូតដល់រដូវកាលបញ្ចប់រដូវកាលនេះ ហើយយើងនឹងចាប់ផ្តើមនិយាយអំពីការផ្ទេរ។”

គួរម្លឹកផងដែរ ក្លឹប Premier League ជាច្រើនដូចជា ក្លឹប Arsenal, Chelsea, Newcastle និង Tottenhamសុទ្ធតែចាប់អារម្មណ៏កីឡាករប្រេស៊ីលរូបនេះ។ ដូចនេះការត្រឡប់មកអង់គ្លេសរបស់ Coutinho អាចនឹងកើតឡើង។

from: https://tnaot.com/km/m/detail/article/9308751