យោងតាមបងប្រុស និងជាភ្នាក់ងារផ្ទាល់ខ្លួនរបស់គ្រូបង្វឹកល្បីឈ្មោះ Pep Guardiola បានបង្ហាញអោយដឹងថា Pep មានបំណងក្នុងការបង្វឹកក្រុមជម្រើសជាតិនៅពេលអនាគត។
លោក Pere Guardiola ដែលជាភ្នាក់ងាររបស់ Pep បាននិយាយថា៖ “Guardiola នៅមានក្តីស្រមៃចង់បង្វឹកក្រុមជម្រើសជាតិណាមួយ បើទោះជាគាត់ធ្លាប់បានបដិសេធក្នុងការបង្វឹកជម្រើសជាតិ អេស្ប៉ាញយ៉ាងណាក៏ដោយ។”
គួររម្លឹកបានដែរថា ក្រុមជម្រើសជាតិ ប្រេស៊ីលនិងអាហ្សង់ទីនសុទ្ធតែបានចាប់អារម្មណ៏លើគ្រូបង្វឹករូបនេះ។ តែទោះជាយ៉ាងណា Pep Guardiola នៅមានកុងត្រាជាមួយក្លឹបមេឃខៀវ Man City នៅឡើយរហូតដល់ចុងរដូវកាលក្រោយឯណោះ។