Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Thiago ត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Bayern សាជាថ្មី បន្ទាប់ពីអវត្តមាន៣សប្តាហ៍

ខ្សែបម្រើ Thiago Alcantara បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Bayern Munich វិញហើយ បន្ទាប់ពីអវត្តមានចំនួន៣ប្រកួត ក្នុងក្របខណ្ឌ Bundesliga ដោយសារបញ្ហារបួស។ នេះបើតាមការចុះផ្សាយឱ្យដឹងពីគេហទំព័រផ្លូវការរបស់ក្លិប Bayern។

ខ្សែបម្រើសញ្ជតិអេស្ប៉ាញរូបនេះ អវត្តមាននៅពេលក្រុម Bayern ប្រកួតជាមួយក្រុម Eintracht Frankfurt, Borussia Dortmund និង Fortuna Dusseldorf ដោយសារតែបញ្ហាសាច់ដុំ ប៉ុន្តែមិនបានធ្វើឱ្យក្លិបបរាជ័យក្នុងជំនួបទាំងបីនេះទេ។ បច្ចុប្បន្ន Thiago កំពុងប្រឹងប្រែងហ្វឹកហាត់ក្នុងក្រុមឡើងវិញ ដើម្បីត្រៀមលេងការប្រកួតជាមួយក្រុម Bayer Leverkusen នៅសប្តាហ៍នេះ។

គួរឱ្យដឹងដែរថា ក្រុម Bayern កំពុងឈរនៅកំពូលតារាងមាន៦៧ពិន្ទុ រីឯក្រុម Borussia Dortmund ស្ថិតនៅលេខ២មាន៦០ពិន្ទុ ខណៈពេលដែលក្រុមទាំងពីរនេះសល់៧ប្រកួតម្នាក់ក្នុងដៃទៀត ហើយនឹងត្រូវប្រជែងគ្នាដើម្បីស្វែងរកម្ចាស់ជើងឯកក្របខណ្ឌ Bundesliga រដូវកាលនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9308697