Liverpool កំពុងតែសស្រាក់សស្រាំក្នុងទិញកីឡាករផ្សងៗមកពង្រឹងក្រុមរបស់ខ្លួន បើទោះជាខ្លួនកំពុងឡើងជើងខ្លាំងក្នុងវិស័យបាល់ទាត់នេះយ៉ាងណាក៏ដោយ។
ថ្មីៗនេះ Liverpool បង្ហាញចំណាប់អារម្មណ៏លើខ្សែការពារកណ្តាល Koulibalyរបស់ Napoli ដើម្បីយកមកជំនួសកន្លែង Lovren ដោយចាប់ដៃគូរឹងមាំជាមួយVan Dijk។ ទោះជាយ៉ាងណា Napoli គឺទាមទារតម្លៃខ្លួន Koulibalyថ្លៃរហូតដល់ទៅ ១០០ លានអឺរ៉ូឯណោះ ប៉ុន្តែនៅសំណើ ដែលក្រុមរបស់លោក Jurgen Klopp បានផ្តល់ជូន គឺស្នើត្រឹម ៦០ លានអឺរ៉ូ។
ទោះជាយ៉ាងណា Liverpool អាចនឹងប្រើប្រាស់មធ្យោបាយកាត់បន្ថយការចំណាយ ដោយមានផ្តល់ជូនកីឡាករ Divock Origi ដែលជាខ្សែប្រយុទ្ធកំពុងឡើងជើង អាចមានតម្លៃខ្លួនច្រើនជាង ៤០ លានផោន បូកផ្សំការចំណាយពីលើនោះមួយផ្នែកតូចដើម្បីឈានដល់ការសម្រេចទិញ។ លទ្ធផលនៃការចរចាពិតប្រាកដមិនទាន់បង្ហាញអោយនៅឡើយ។