Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុងមូស្គូ ទាមទារឲ្យអាមេរិកបញ្ឈប់អំពើឃោរឃៅ ប្រឆាំងនឹងអ្នកសារព័ត៌មាន

ក្រោយការផ្ទុះបាតុកម្មរាលដាល នៅតាមទីក្រុង និងរដ្ឋជាច្រើន បង្កឲ្យមានអំពើហិង្សា រវាងក្រុមបាតុករ និងប៉ូលិស ហើយបណ្ដាលឲ្យរងរបួសដល់អ្នកកាសែតជាច្រើននាក់ រួមទាំងផលិតកររបស់ភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Sputnik ផងនោះ ទីក្រុងមូស្គូបានខឹងសម្បាយ៉ាងខ្លាំង ដោយអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់សកម្មភាពឃោរឃៅរបស់ប៉ូលិស ប្រឆាំងនឹងអ្នកសារព័ត៌មាន។

ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា  នៅក្នុងឧប្បត្ដិហេតុ នៃការប៉ះទង្គិចគ្នា នៅមុខសេតវិមាន រវាងក្រុមបាតុករ និងប៉ូលិសនេះ បានបណ្ដាលឲ្យអ្នកសារព័ត៌មានជាច្រើននាក់ ​រងរបួស ក្នុងនោះមានទាំងផលិតករ​ភ្នាក់​សារព័ត៌មានរុស្ស៊ី Sputnik ឈ្មោះ Nicole Roussell ខណ:កំពុង​បំពេញការងារតាមវិជ្ជាជីវ:របស់គាត់។ ករណីនេះ រុស្ស៊ីទាមទារឲ្យអាជ្ញាធរអាមេរិក មានវិធានការជាបន្ទាន់ រារាំងដល់ប៉ូលិស ដើម្បីកុំឲ្យប្រើអំពើហិង្សា ប្រឆាំងនឹងអ្នកធ្វើការងារសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។

ក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយ កាលពីថ្ងៃទី២ ខែមិថុនា ថា យើងទាមទារឲ្យអាជ្ញាធរ​អាមេរិក ចាត់វិធានការជាបន្ទាបន់ ដើម្បីការពារស្ថានការណ៍ណាមួយមានគោលដៅរំលោភបំពានទៅលើ​អ្នក​សារព័ត៌មាន។​ យើងនៅតែមានការព្រួយបារម្ពអំពីស្ថានការណ៍ចំពោះសិទ្ធិ នៃបណ្ដាញផ្សព្វផ្សាយ នៅអាមេរិក កំពុងតែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ករណីបាតុកម្មហិង្សានោះ ក៏មានការបាញ់ប្រហារដោយគ្រាប់កៅស៊ូទៅលើស្ដ្រីជាអ្នកកាសែតម្នាក់ បណ្ដាលឲ្យខ្វាក់ភ្នែកម្ខាងជារៀងរហូត។ គាត់មានកាតត្រឹមត្រូវពីអង្គភាពរបស់​គាត់ ហើយគាត់រងគ្រោះថ្នាក់នោះ នៅក្នុងពេលគាត់កំពុងបំពេញការងាររបស់គាត់។ ក្រៅពីអ្នកកាសែតអាមេរិកជាច្រើននាក់រងរបួសនោះ ក៏នៅមានផលិតកររបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ឈ្មោះ Nicole Roussell បានរងរបួស នៅក្នុងពេលចុះទៅថតយករូបភាព នៃបាតុកម្មដ៏ធំ នៅមុខសេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាពីសំណាក់ប៉ូលិសទៅលើអ្នកសារព័ត៌មាននោះ រុស្ស៊ីបានជំរុញឲ្យភ្នាក់ងារអន្ដរជាតិពាក់ព័ន្ធ អង្គការសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ត្រូវតែប្រតិកម្ម ចំពោះឧប្បត្ដិហេតុនេះ។

សូមជម្រាបថា ការផ្ទុះបាតុកម្មរាលដាល នៅតាមបណ្ដារដ្ឋជា ច្រើននៅអាមេរិក និងអឺរ៉ុបនោះ បានកើតឡើង ក្រោយពេលប៉ូលិសចាប់បុរសស្បែកខ្មៅម្នាក់ (ឈ្មោះ Floyd) ចាយលុយក្រដាសប្រាក់២០ដុល្លារក្លែងក្លាយ ហើយសង្កត់កគាត់រហូតស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ក្រុមបាតុករបានទាមទារឲ្យបញ្ឈប់នូវការរើសអើងប្រកាន់ជាតិសាសន៍៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9308681