Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Chelsea ចាប់អារម្មណ៏លើខ្សែប្រយុទ្ធTimo Werner

បន្ទាប់ពីវិបត្តិCovid 19 ដែលប៉ះពាល់ខ្លាំងទៅលើការប្រកួតបាល់ទាត់ ក្លឹបផ្សេងៗកំពុងតាមទិញកីឡាករផ្សេងៗមកពង្រឹងក្លឹបរបស់ខ្លួនឡើងវិញ ដើម្បីត្រៀមក្នុងការបើកការប្រកួតរបស់ខ្លួនឡើងវិញ។

យោងតាមប្រភពព័ត៌មាន Telegraph បានអោយដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមនឹងដាក់សំណើទៅក្លឹប RB Leipzig ក្នុងការទិញខ្សែប្រយុទ្ធ Timo Werner។ សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្លឹបតោខៀវ កំពុងខ្វះខាតខ្សែប្រយុទ្ធមានគុណភាព ស្របពេលដែល Giroud ធ្វើមិនសូវបានល្អ Timmy Abraham ហាក់នូវខ្ចីបទពិសោធន៍នៅឡើយ។

គួររម្លឹកផងដែរ Timo Werner វ័យ24 ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៏ ក្នុងនោះមាន Liverpool, PSG, និង Barcelona ជាដើមល ដោយក្នុង 122ប្រកួតអោយ RB Leipzig គេរកគ្រាប់បាន 75 គ្រាប់។

from: https://tnaot.com/km/m/detail/article/9308677