រុស្ស៊ីនឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានដាក់ឲ្យប្រើប្រាស់ថ្នាំព្យាបាល កូវីដ១៩ នៅថ្ងៃទី១១ខែមិថុនា ខាងមុខនេះ។ ទាំងនោះជាដំណឹងល្អ ដល់ពលរដ្ឋរុស្ស៊ី ក្នុងការព្យាបាលជំងឺដ៏គ្រោះថ្នាក់នេះ។
មន្ត្រីសុខាភិបាលរុស្សីបានលើកឡើងថា នៅសប្តាហ៍ក្រោយរុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់ថ្នាំប្រឆាំងកូវីដ-១៩ Avifavir សម្រាប់ព្យាបាលអ្នកជំងឺ។ ក្រសួងសុខាភិបាលនឹងចែកចាយថ្នាំនេះនៅថ្ងៃទី១១ខែមិថុនា ហើយថ្នាំផលិតបានគ្រប់គ្រាន់សម្រាប់ព្យាបាលដល់អ្នកជំងឺ៦ម៉ឺននាក់ក្នុងមួយខែៗ។
ថ្នាំព្យាបាលកូវីដ-១៩បានដាក់ឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរុស្ស៊ីថា Avifavir ជាប្រភេទថ្នាំសម្រាប់ព្យាបាលកូវីដ-១៩ដែលទទួលបានលិខិតអនុញ្ញាតឲ្យប្រើប្រាស់ក្រោយឆ្លងកាត់ការសាកល្បង។ ថ្នាំនេះអាចព្យាបាលអ្នកជំងឺកូវីដជាសះស្បើយក្នុងរយៈពេល៤ថ្ងៃ។ ចំណែកអ្នកជំងឺធ្ងន់អាចព្យាបាលរយៈពេល១០ថ្ងៃ។
មន្ត្រីសុខាភិបាលរុស្ស៊ីបានលើកឡើងថា ថ្នាំព្យាបាលកូវីដ-១៩នេះ នឹងក្លាយជាថ្នាំដំបូងគេបង្អស់សម្រាប់ព្យាបាលវីរុសដ៏កាចសហាវនេះ នឹងជាក្តីសង្ឃឹមរបស់ពលរដ្ឋរុស្ស៊ី ក៏ដូចជាពលរដ្ឋនៅជុំវិញពិភពលោក។
ជាមួយគ្នានេះដែឬ នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin នៅថ្ងៃទី ២ខែមិថុនា បានប្រកាសថា ប្រធានាធិបតីពូទីនបានឡើងគម្រោងចំណាយប្រាក់ដល់ទៅ៥ពាន់ពាន់លានរូប (ប្រមាណ៧២ពាន់លានដុល្លារអាមេរិក)ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះដំណើរការល្អឡើងវិញ។
អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីបានរាយការណ៍ថា គម្រោងខាងលើគឺដើម្បីបង្កើនសេដ្ឋកិច្ច និងជួយដល់ពលរដ្ឋឲ្យមានការងារធ្វើឡើងវិញ។ ទាំងនោះជាគម្រោងចំណាយប្រាក់ ដ៏ច្រើនមិនធ្លាប់មាន ក្នុងពេលសេដ្ឋកិច្ចរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩៕ ប្រែសម្រួលដោយ៖ MEO