Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឧបករណ៍បណ្តេញសត្វកណ្តូបឥណ្ឌា ធ្វើឲ្យកក្រើក​ពេញបណ្តាញ​ TikTok​ចិន

ហ្វូងសត្វកណ្តូប​គំរាមកំហែង​ដំណាំកសិករ​នៅភាគខាងជើង​ ប្រទេស​ឥណ្ឌា យ៉ាងខ្លាំង។ ការគំរាមកំហែង​ពីសត្វកណ្តូប​ទាំងនោះ ក្រៅពីថ្នាំបាញ់សម្លាប់ ក៏នៅ​មានវិធីសាស្ត្រ​ច្នៃប្រឌិត ​​​​​តាមឧបករណ៍​ផ្សេងៗគ្នា។ ក្នុង​នោះការច្នៃ​ប្រឌិត​មួយ ទទួលបានការចាប់អារម្មណ៍ទស្សនា​ជិត​២៧លានដង និងឲ្យមេដៃឡាយ ​១,៥​ លាននាក់​ នៅលើបណ្តាញ​សង្គម TikTok​ ។

បណ្តាញសង្គម TikTok ​របស់ចិន បានបង្ហាញវីដេអូ អំពីឧបករណ៍​ច្នៃប្រឌិត​ខ្ពស់ ​សម្រាប់បណ្តេញ​សត្វកណ្តូប មិនឲ្យចូល​មកបំផ្លាញដំណាំកសិផល​របស់កសិករឥណ្ឌា ស្ថិតនៅក្នុងស្រុក Jhansi រដ្ឋ Uttar Pradesh ។ ស្នងការប៉ូលិស​ក្នុងតំបន់ ក៏បានណែនាំ ចែករំលែក​វីដេអូច្នៃ​ប្រឌិត​នេះ កាលពីថ្ងៃទី២ ខែមិថុនា ​ឲ្យដល់កសិករ​ឥណ្ឌា​ដទៃផ្សេងទៀត​អនុវត្តតាម ​ដើម្បីការពារសត្វល្អិតកុំឲ្យវា​មកយារយី​ ស៊ីដំណាំ​របស់ពួកគេ ។ គេបានដាក់ឈ្មោះឧបករណ៍ច្នៃប្រឌិតថា «Jugaad» ។ ការផ្សព្វផ្សាយ​ឧបករណ៍ច្នៃប្រឌិតនេះ ​ទទួលបានការចូល​ទស្សនា​បាន​ជាង២៧លាននាក់ និងចុចឡាយ ឲ្យមេដៃ​រហូតជាង ១,៥លាននាក់ ។ 

ការច្នៃប្រឌីតនេះ មិនបានប្រើប្រាស់ឧបករណ៍ពិបាករកណាស់ណានោះទេ គឺគ្រាន់តែមានបង្គោលឈើវែងមួយ ដបប្ល៉ាស្ទិក, ស្លាបកង្ហារ កំប៉ុង និងកន្ទុយក្រដាសកាតុង​ធ្វើកេស យកមកប្រគំ​គ្នាច្នៃធ្វើឲ្យវិល នៅពេលត្រូវខ្យល់បក់មក ​នៅលើ​បង្គោលឈើនោះ និងច្នៃឲ្យមានឮជាសំឡេង​ ដូចគេវាយស្គរ​ដូច្នោះដែរ ដើម្បីបណ្តេញសត្វកណ្តូបចង្រៃ​ទាំងនោះបាន​យ៉ាងមានប្រសិទ្ធភាព ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9308397