Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើរថយន្តណាជាមហិចតាដែល Ford សម្រេចបានបន្ទាប់ពី Ford F-150 Raptor?

លោកអ្នកប្រាកដជាធ្លាប់បានលឺ នឹងធ្លាប់បានស្គាល់រួចមកហើយនូវប្រភេទរថយន្ត Full Size Pickup Truck របស់ Ford នោះគឺ Ford F-150 តែ Ford មិនទាន់បញ្ឈប់មហិចតារបស់ខ្លួនទេ Ford នៅតែព្យាយាមបង្កើន Performance ទៅលើរបស់រថយន្តខ្លួនបន្ថែមទៀត ទើបធ្វើអោយ Ford F-150 Raptor ចាប់កំណើតឡើងមក វាមិនត្រឹមតែជារថយន្តដែលមានកំលាំងខ្លាំងដែលអាចអូសទំងន់បានរាប់តោនប៉ុណ្ណោះទេ តែវាផ្ដោតសំខាន់ទៅលើសមត្ថភាពបើកបរលើផ្លូវពិបាកៗតែម្ដង ដែលយើងធ្លាប់បានឃើញរួចមកហើយវាមានបំពាក់ជាមួយគ្រឿងសំខាន់ៗដែលមានសមត្ថភាពខ្ពស់ដូចជា Fox suspension ជាដើម។

ប៉ុន្តែមហិចតារបស់ Ford មិនទាន់បញ្ចប់ត្រឹមនេះទេ។ ប្រសិនបើលោកអ្នកបានអាននូវអត្ថបទមុនរបស់ខ្ញុំ នោះលោកអ្នកនឹងនៅចងចាំឈ្មោះបុគ្គលម្នាក់ដែលស្រលាញ់ចូលចិត្តការ Upgrade Performance ទៅលើរថយន្ត ហើយបុគ្គលម្នាក់នោះស្រលាញ់ចូលចិត្តម៉ាស៊ីនដែល Ford បានផលិតណាស់ គាត់មិនទៅណាឆ្ងាយពី Ford ឡើយហើយគាត់ធ្លាប់បាននិយាយថា “performance is my business” គាត់មានឈ្មោះថា Carroll Shelby ហើយដូចដែលលោកអ្នកបានឃើញស្រាប់នៅខាងក្រោមនេះជា Shelby Raptor Baja Edition

នៅក្នុង​ Baja Edition របស់ Shelby គឺបានធ្វើការកែប្រែបង្កើនថាមពលទៅលើម៉ាស៊ីន Ford Performance EcoBoost ដែលមានប្រព័ន្ធជំនួយខ្យល់ twin-turbo នឹងស៊ីឡាំង 6 រៀបជាអក្សរ V ធ្វើអោយរថយន្តនេះផលិតបានកំលាំងសេះរហូតដល់ 525hp និងកំលាំងបង្វិល 610ft-lb

ចំពោះប្រព័ន្ធគ្រឿងក្រោមនៃរថយន្តនេះវិញ Shelby សហការជាមួយនឹង FOX Racing បង្កើតបានប្រព័ន្ធ four-corner adjustable system includes reliable technologies ដែលធ្វើអោយរថយន្តមួយនេះមានសមត្ថភាពខ្លាំងទាំងការបើកបរលើផ្លូវរាបស្មើ (On-Road) នឹងលើផ្លូវពិបាក (Off-Road)

មិនដូចជា Ford F-150 Raptor ធម្មតានោះទេ ចំពោះ Shelby Raptor Baja Edition នេះវិញយើងអាចធ្វើការចំណាំបានលើរូបរាងរចនាខាងក្រៅដែលមើលទៅប្លែកទាក់ទាញ នឹងកាន់តែមានអំណាច ដែលមានបំពាក់មកជាមួយកាងមុខក្រោយដែកព័ណ៌ខ្មៅគ្រើម នឹងមានបំពាក់មកជាមួយអំពូល LED សម្រាប់ Offroad ស្រាប់ព្រមទាំងមានអក្សរ SHELBY រំលេចចេញមកទៀត។ ចំនែកឯពីខាងមុខវិញក៏មានអក្សរ SHELBY ផុសចេញមកក្រៅ ជាមួយនឹងប្រហោងស្រូបខ្យល់ដល់ទៅ 2 ទន្ទឹមគ្នាផងដែរ។

នៅពីខាងក្រោយមានបំពាក់ជាមួយកង់ ទំហំពេញខ្នាតដល់ទៅ 2 គ្រាប់ដែលវាធ្វើអោយទំងន់ខាងមុខនឹងខាងក្រោយរបស់ Shelby Raptor មួយនេះស្មើរគ្នាងាយស្រួលក្នុងការ Offroad

ជាមួយរូបរាងដ៏សង្ហាររបស់ Shelby Raptor Baja Edition មួយនេះខ្ញុំជឿរថាលោកអ្នកនឹងលង់ស្រលាញ់វាដកចិត្តមិនរួចឡើយ។

សូមមើលរូបដរទៃទៀតរបស់ រថយន្តនេះទាំងអស់គ្នា។

Facebook Page: facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9306477