ដំរីមានតួនាទីសំខាន់ក្នុងនគរខ្មែរតាំងពីបុរាណកាលមក។ ក្នុងអតីតកាលសត្វដំរីបានរួមចំណែកសាងភាពរុងរឿងដល់ខ្មែររហូតឈានកម្រិតកំពូលនៅសម័យមហានគរ។ សត្វដំរីត្រូវបានដូនតាខ្មែរប្រើប្រាស់ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋដទៃ ទាំងការការពារ និងពង្រីកទឹកដី។
លើសពីនេះទៅទៀត ដំរីត្រូវបានប្រើប្រាស់ដើម្បីសាងសង់ប្រាសាទទាញថ្មប្រាសាទធំៗ អូស ឬក៏លើកដាក់ និងជាព្រះទីនាំងរបស់ព្រះមហាក្សត្រខ្មែរ, មេទ័ព ឬមន្ត្រីជាន់ខ្ពស់។ ការបំភ្លេចតួនាទីសត្វដំរី គឺស្មើនឹងបំភ្លេចមិត្តភ័ក្ដិដែលបានជួយកសាងប្រទេសខ្មែរឲ្យខ្លាំងក្លា។
សូមចូលរួម ការពារ និងជួយសង្គ្រោះសត្វដំរីដែលនៅសេសសល់នៅកម្ពុជា៕
(រូបខាងលើ ដូនតាខ្មែរជិះដំរី ដែលក្បែរចម្លាក់ក្បួនដំរី រាជធានីអង្គរធំ។ រូបខាងក្រោមគឺក្បួនដំរីព្រះរាជទ្រព្យក្នុងឆ្នាំ១៩២០)