Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការវិវត្តន៍នៃ ប្រាសាទទេវាវិនិច្ឆ័យរបស់រាជវាំងខ្មែរក្រុងចតុមុខ

ព្រះទីនាំងទេវាវិនិច្ឆ័យមហ័យមហាប្រាសាទ ឬព្រះទីនាំងទេវាវិនិច្ឆ័យ ភាសាអង់គ្លេសហៅថា Throne Hall គឺ​ជាទី​ដែលព្រះមហាក្សត្រខ្មែរធ្វើពិធីរាជាភិសេក។

ពិធី​រាជាភិសេក ឬអភិសេក ​របស់​ព្រះមហាក្សត្រ​ខ្មែរ​នេះ ត្រូវ​បាន​សង្គម​ខ្មែរ​បុរាណ ចាត់​ទុក​ថា​ជា​ព្រះ​ពិធី​សម្រាប់​អង្គ​ដឹក​នាំ​កំពូល​នៃ​ព្រះ​មហាក្សត្រ ឬ​ នគរ​កម្ពុជា​ធិបតេយ្យ​នៅ​រាល់​ការ​ឡើង​សោយ​រាជ្យ​សម្បត្តិ​ដំបូង។ ព្រះ​រាជ​ពិធី​នេះជា​កេរមរតក​វប្បធម៌​របស់​ព្រះមហាក្សត្រ​ខ្មែរ បន្ត​ធ្វើ​ចាប់​តាំង​ពី​សម័យ​ព្រហ្មញ្ញសាសនា​រហូត​​ក្រោយ​សម័យ​អង្គរ ទោះ​បី​ជា​ព្រះមហាក្សត្រ​ខ្មែរ​ជ្រើសរើស​យក ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​ក៏ដោយ។

រូបទីមួយ នៅខាងឆ្វេងដៃគឺប្រាសាទទេវាវិនិច្ឆ័យដំបូងសាងសង់ចន្លោះពីឆ្នាំ ១៨៦៦ ដល់១៨៧០? ប៉ុន្តែត្រូវកម្ទេចចោលក្នុងឆ្នាំ ១៩១៥។​

រូបទីពីរ នៅខាងឆ្វេងដៃដដែលគឺប្រាសាទទេវាវិនិច្ឆ័យសាងសង់ថ្មីក្នុងឆ្នាំ​១៩១៩ ដែលមានទំហំធំជាងមុន។

រូបទីបី នៅខាងឆ្វេងដៃគឺប្រាសាទទេវាវិនិច្ឆ័យសព្វថ្ងៃ ដែលត្រូវបានធ្វើការជុសជុល និងកែលម្អជាបន្តបន្ទាប់។

ទំហំប្រាសាទទេវាវិនិច្ឆ័យបច្ចុប្បន្នមាន បណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖

– ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ

– ព្រះរាជពិធីបុណ្យទ្វារទសមាស

– ព្រះរាជសាវនាការថ្វាយសារតាំង

– ពិធីសច្ចាប្រណិធាន

– ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ៕

from: https://tnaot.com/km/m/detail/article/9305903