Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលិកអង្គការសប្បុរសធម៌នៃប្រទេសថៃម្នាក់ស្លាប់ដោយជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តធំ

ខេត្ត NAKHON RATCHASIMA៖ បុគ្គលិកម្នាក់នៃអង្គការជួយសង្គ្រោះមូលនិធិសប្បុរសធម៌ Hook31 បានស្លាប់ដោយសារតែជួបគ្រោះថា្នក់ចរាចរណ៍ជាមួយរថយន្តដឹកទំនិញធំមួយគ្រឿងនៅស្រុក Non Sun កាលពីរសៀលថ្ងៃអង្គារនេះ។ ប៉ូលិសនៅក្នុងតំបន់នោះបាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងប្រហែលម៉ោង ១២:៣០នាទីរសៀល នៅចំណុចផ្លូវកែងលើមហាវិថី Don Chomphu ។

ប៉ូលិស និងបុគ្គលិកមកពីអង្គការជួយសង្គ្រោះមូលនិធិសប្បុរសធម៌ Hook31 បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាម។ ពួកគេបានទាញយកអ្នកបើកបរចេញពីររថយន្តភីកអាប់ដែលខូចខាតនោះ ប៉ុន្តែគាត់បានស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរពេក។ អ្នកបើករថយន្តធំមានមានឈ្មោះ Wichai Kimsue អាយុ ៣៥ឆ្នាំ និងបុគ្គលិកអង្គការជួយសង្គ្រោះមូលនិធិសប្បុរសធម៌មានឈ្មោះ Non Sung អាយុ ៣១ឆ្នាំ។

រូបតំណាង

សាក្សីបានប្រាប់ប៉ូលិសថា រថយន្តភីកអាប់កំពុងធ្វើដំណើរលើផ្លូវខាងស្តាំហើយបុកពីក្រោយរថយន្តធំ ដែលឈប់នៅផ្លូវបត់។ គួរបញ្ជាក់ដែរថា ប៉ូលិសកំពុងតែពិនិត្យមើលរូបភាពតាមកាមេរ៉ាសុវត្ថិភាព និងកាមេរ៉ាថតចម្លងនៃយានយន្ត ដែលបានឆ្លងកាត់កន្លែងនោះ ដើម្បីរកមូលហេតុនៃគ្រោះថ្នាក់នេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post 

from: https://tnaot.com/km/m/detail/article/9305839