កញ្ញា Yeri សមាជិកក្រុម Red Velvet បានគាំទ្រដល់ការតវ៉ារបស់ក្រុម Black Lives Matter ដែលកំពុងបន្តកើតមាន បន្ទាប់ពីមរណភាពរបស់លោក George Floyd ។
លោក Herin Seo គឺជាអតីតអ្នកហ្វឹកហាត់របស់ផលិតកម្ម SM Entertainment ដ៏មានប្រជាប្រិយម្នាក់ ក៏បានចែករំលែករឿងរ៉ាវមួយដែលបានបង្ហោះដោយ Yeri ។
Yeri បានសរសេរសារដ៏វែងអន្លាយមួយនៅក្នុងបណ្តាញសង្គម Instagram ដែលបង្ហាញពីការខឹងសម្បារ និងស្អប់ខ្ពើមជាខ្លាំងចំពោះអំពើហិង្សាដែលកំពុងកើតមានចំពោះជនជាតិស្បែកខ្មៅ។ នៅក្នុងអត្ថន័យនោះនាងក៏កំពុងតែចូលរួមចំណែកក្នុងការនិយាយអំពីចលនានោះតាមរយៈការចែករំលែកការប្រកាសនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop