Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TWICE បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្ត ក្នុងការលក់អាល់ប៊ុមថ្ងៃដំបូងជាង ២០០ ០០០បន្ទះ

ក្រុមតារាចម្រៀង TWICE ទទួលបានគាំទ្រយ៉ាងខ្លាំង ក្នុងរយៈពេល ២៤ម៉ោងដំបូង នៃការត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀងថ្មីចុងក្រោយរបស់ពួកគេ ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមចម្រៀងនារីកូរ៉េ ។

គិតត្រឹមម៉ោង ៨:០០ល្ងាច អាល់ប៊ុមបទចម្រៀងខ្នាតតូចរបស់ក្រុម TWICE មានការលក់ដាច់សរុបចំនួន ២៦៨ ៨៨៥បន្ទះ ដែលបានក្លាយជាក្រុមនារី K-pop ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ។

ក្រុមនារីដែលធ្លាប់បានបំបែកឯតទគ្គកម្ម ក្នុងការលក់ថ្ងៃដំបូងខ្ពស់បំផុត មានដូចជា៖ ១. ក្រុម TWICE លក់បាន ២៦៥ ២៨០បន្ទះ ២. ក្រុម IZ*ONE លក់បាន ១៨៣ ៩៧៥បន្ទះ ៣. ក្រុម (G) I-DLE លក់បាន ៩១ ៣១១បន្ទះ និង ៤. ក្រុម BLACKPINK លក់បាន ៨ ២៧៥បន្ទះ ។

មុនពេលការចេញលក់ជាផ្លូវការនូវអាល់ប៊ុមបទចម្រៀង More & More របស់ក្រុម TWICE ក៏បានបង្កើតកំណត់ត្រាជាក្រុម K-pop ដំបូងបង្អស់ ដែលបានបញ្ជាទិញនៅលើ KTown4u ចំនួន ១០០ ០០០បន្ទះ ផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9305353