Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងការងារស្នើឱ្យរោងចក្រ សហគ្រាស ត្រូវរម្លឹកពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅតាមរោងចក្រ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយនៅល្ងាចថ្ងៃនេះ ដើម្បីរម្លឹកសារជាថ្មីម្តងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោចក្រក្នុងវិស័យកាត់ដេរ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងវិធានការបង្ការ និងទប់ស្កាត់​ជំងឺកូវី​ដ១៩។

យោងតាមសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ក្រសួងបានដាក់ចេញនូវវិធានការ៥ចំណុច ដោយក្នុងនោះ បានរម្លឹកឱ្យមានការវាស់កម្តៅគ្រប់បុគ្គ​លិក មុនពេលអនុញ្ញាត ឱ្យចូល​ក្នុង​បរិវេណរោងចក្រ សហ​​គ្រាស ជាពិសេសអាគារផលិតកម្ម ត្រូវអនុ​ញ្ញាត ឱ្យកម្មករនិយោជិតទៅពិគ្រោះយោបល់ ជា​មួយ​ពេទ្យ ឬអ្នកជំនាញ ប្រសិនកម្មករនិយោជិតណាម្នាក់ មានរោគសញ្ញា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិ​បាកដកដង្ហើម និងមានកម្តៅខ្លូនលើសពី៣៧,៥អង្សា។

នៅក្នុងចំណុចទៅ៤នៃសេចក្តីប្រកាសនេះក៏បានរម្លឹកឱ្យកម្មករនិយោជិក នៅពេលដែលក្អក កណ្តាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើកន្សែង ក្រមា ឬកែងដៃ រួចបោះចោល ក្នុងធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ បន្ទាប់មកត្រូវលាងសម្អាតដៃនិងសាប៊ូ ឬទឹកអាល់កុល។

ដោយឡែកនៅចំណុចទី៥​ នៃសេចក្តីប្រកាសនេះវិញ ក្រសួងបានស្នើឱ្យមានការរាយការណ៍ ទៅលេខទូរសព្ទទាន់ហេតុការណ៍១១៥ ឬលេខទូរសព្ទណាមួយ ដែលផ្តល់ដោយក្រសួងសុខាភិបាល ប្រសិនជាមានកម្មករនិយោជិតណាម្នាក់ មានកម្តៅខ្លួនលើសពី៣៧,៥អង្សា និងមានរោគសញ្ញាមួយយ៉ាងតិច ដូចជាក្អក ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ ទៅតំបន់ដែលមានកើតជំងឺកូវីដ១៩ និងបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឬអ្នកស្លាប់ដោយសារជំងឺស្រួចស្រាល ដោយមិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា៕​ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9304909