Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស៊យមែនជិះម៉ូតូរកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែមិនទាន់បានលួចផងសមត្ថកិច្ចចាប់បាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពេលឆែកឆេរ រកឃើញសម្ភារសម្រាប់ប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់អ្នកភូមិ។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

លោកជាង ហុកសែ អធិការរងខណ្ឌដង្កោទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលព្រៃស បានល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ

ពេលនោះ ក៏បានប្រទះឃើញជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1BH 7735 ក្នងដីឡូត៍ស្ងាត់តែម្នាក់ឯង ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យនិងឆែកឆេរ រកឃើញសម្ភារសម្រាប់ឆ្កឹះសោរួមមាន៖ សោរជញ្ជៀនលេខ១២ ចុងស្រួចសម្រាប់កាច់កសោរម៉ូតូចំនួន១ ទូរវីសចំនួន២ ដែកឆាបចំនួន១ ដែកសរសៃសម្រាប់ឆ្កិះសោរផ្ទះចំនួន២ ដែលលាក់ទុកសម្រាប់ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកណាដែលទុកប្រហែស។

ក្រោយពីឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស។ ​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាលាក់ទុកសម្ភារទាំងនេះ សម្រាប់ដើរលួចពិតប្រាកដមែន ដោយរូបគេជាអ្នកញៀនថ្នាំហើយខ្វះខាតលុយកាក់ដើម្បីយកទៅទិញថ្នាំញៀនជក់។

បច្ចប្បន្នជនសង្ស័យខាងលើរួម និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌដង្កោ ចាត់ការតាមនិតិវិធី៕ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9304494