Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ១៩ថ្មី ជាង៦០០នាក់និងស្លាប់២២នាក់

បើយោងតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២ ខែមិថុនា ថា ឥណ្ឌូនេស៊ី មានករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន៦០៩ករណី និងស្លាប់ថ្មី២២ករណី ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប​កើនឡើង​ដល់២៧ ៥៤៩នាក់ និងស្លាប់ ១៦៦៣នាក់។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រៅពីនេះ ឥណ្ឌូនេស៊ី ក៏មានអ្នកជំងឺ ត្រូវបានព្យាបាលជាសះស្បើយ ៧ ៩៣៥នាក់ផងដែរ។ ប្រទេសអាស៊ានមួយនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេបំផុត ក្នុងចំណោម១០ប្រទេស នៅតំបន់នេះ។

ដោយឡែកប្រទេសសិង្ហបុរី ក៏នៅតែមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ានដដែល។ ប្រទេសមួយនេះ មានអ្នកឆ្លងថ្មី ចំនួន៥៤៤ករណី ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ៣៥ ៨៣៦នាក់ ស្លាប់២៤នាក់ និងជាសះស្បើយ ២២ ៤៦៦នាក់។

ប្រទេសហ្វីលីពីន មានអ្នកឆ្លង ១៨ ៩៩៧នាក់ ស្លាប់ ៩៦៦នាក់ និងជាសះស្បើយ ៤ ០៦៣នាក់។ រីឯម៉ាឡេស៊ី មានអ្នកឆ្លង ៧ ៨៧៧នាក់ ​ស្លាប់១១៥នាក់ និងជាសះស្បើយ ៦ ៤៧០នាក់។ ចំណែកប្រទេសថៃ មានអ្នកឆ្លង ៣ ០៨៣នាក់ ស្លាប់៥៨នាក់ និងជាសះស្បើយ ២ ៩៦៦នាក់។

វៀតណាម មានអ្នកឆ្លង ៣២៨នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ២៩៣នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង២២៨នាក់ ស្លាប់៦នាក់​ និងជាសះស្បើយ ១៣៨នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង១៤១នាក់ ស្លាប់២នាក់ និងជាសះស្បើយ ១៣៨នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២៥នាក់ មិនមានករណីស្លាប់នៅក្នុងប្រទេស តែមានអ្នកជាសះស្បើយ១២៣នាក់។ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយចំនួន ១៦នាក់។ 

បើគិតត្រឹមវេលាខាងលើនេះ បណ្ដាប្រទេសអាស៊ានទាំង១០ មានអ្នកឆ្លងថ្មី នៃកូវីដ១៩ ចំនួន ១ ៥៣៣នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៩៤ ១៨៣នាក់ ស្លាប់ ២ ៨៣៤នាក់ និងជាសះស្បើយ ៤៤ ៦០៨នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9304456