Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd កំពុងសម្លឹងឃើញពីឱកាសមួយដែលអាចចុះហត្ថលេខាយក Sterling បាននៅរដូវក្តៅនេះ

មានសេចក្តីរាយការណ៍ពីកាសែតកីឡា The Sun ថា ក្លិប Manchester United កំពុងសម្លឹងឃើញឱកាសដែលអាចនាំយកខ្សែបម្រើប្រយុទ្ធ Raheem Sterling ពីក្លិប Manchester City បាននៅរដូវក្តៅនេះ ដោយផ្អែកលើហេតុផលខាងក្រោម។

ក្លិប Man City ក្រោមការដឹកនាំរបស់ លោក Pep Guardiola អាចប្រឈមនឹងការដកបេក្ខភាពចេញពីក្របខណ្ឌកំពូលអឺរ៉ុប Champions League នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេបានបំពានច្បាប់ Financial Fair Play របស់ UEFA ទាក់ទងនឹងការប្រើលុយទិញកីឡាករលើសលុបកាលពីរដូវក្តៅឆ្នាំមុន។ ទាក់ទងនឹងបញ្ហានេះ បានធ្វើឱ្យកីឡាករក្នុងក្លិបមួយចំនួនមានកូនចិត្តចង់ចាកចេញ ដើម្បីមានឱកាសបន្តលេងក្របខណ្ឌ Champions League។ ជាក់ស្តែងដូចជា កីឡាករ Sterling ជាដើមត្រូវបានគេរាយការណ៍ថា កំពុងទទួលការកោតសរសើរយ៉ាងខ្លាំងពីលោក Zidane គ្រូបង្វឹករបស់ក្លិប Real Madrid ដែលគេជឿជាក់ថាក្លិបនេះ អាចនឹងចុះហត្ថលេខាយកខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះនៅរដូវក្តៅខាងមុខ។

ដោយឡែកចំពោះ ក្លិប Man Utd ឯណោះវិញ ក៏បានសម្លឹងឃើញឱកាសល្អនេះផងដែរ ដើម្បីលួងលោមចិត្ត Sterling ឱ្យព្រមផ្លាស់មកទឹកដី Old Trafford ខណៈពេលដែលពួកគេកំពុងស្ថិតនៅកម្រិតមួយដែលអាចលេង Champions League នៅរដូវកាលក្រោយបាន។

យ៉ាងណាមិញបើតាម លោក Aidy Ward ភ្ញាក់ងាររបស់ខ្សែបម្រើប្រយុទ្ធរូបនេះ បានអះអាងថា Sterling មានបំណងចង់ស្នាក់នៅ Etihad បន្តទៀត។ លោកបានិយាយថា ” Sterling ផ្តោតតែលើក្រុម Man City ប៉ុណ្ណោះ ហើយគេមិនចង់បានការពីភាក្សាណាមួយឡើយពីរឿងផ្ទេរចេញ”។

យ៉ាងណាក៏ដោយ បើត្រឡប់ទៅខែកុម្ភៈវិញម្តង Sterling បាននិយាយថាខ្លួនឥឡូវនេះសប្បាយចិត្តនឹងការបន្តលេងនៅ City ហើយរូបគេបាននិយាយសរសើរ Real Madrid ថាជាក្លិបដ៏អស្ចារ្យមួយនៅលើពិភពលោក។ Sterling មិនបានគិតថា​ខ្លួននឹងចាកចេញពី City ទេ ដោយសាររូបគេនៅមានកិច្ចសន្យានៅទីនេះបន្តទៀត។ ដូច្នេះ ពិតទេដែលថា ក្លិប Man Utd អាចនឹងនាំយក Sterling ទៅកាន់ទឹកដី Old Trafford បាននៅរដូវក្តៅនេះ?

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thesun

from: https://tnaot.com/km/m/detail/article/9304375