បុរសជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងស្រុក Bang Kapi ក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ និងត្រូវបានចោទប្រកាន់ពីបទដាំរុក្ខជាតិញៀនចំនួន ១០០០ដើម នៅក្នុងឃ្លាំងសម្រាប់លក់តាមអ៊ីនធឺណិត។
លោកឧត្តមសេនីយ៍ឯក Pakapong Pongpetra ស្នងការនៃការិយាល័យប៉ូលិសក្រុងបានមានប្រសាសន៍ថា លោក Wu Ding Bin អាយុ ៤១ឆ្នាំ ត្រូវបានឃុំខ្លួននៅក្បែរបន្ទប់របស់គាត់នៅអគារ Soi Ramkhamhaeng ២៤/៣ ។ ប៉ូលិសបានចោទប្រកាន់ថា លោក Wu Ding Bin និងបក្ខពួកជនជាតិចិន ៤នាក់ទៀតបានដាំដើមកញ្ឆាសរីរាង្គក្នុងឃ្លាំងជួលមួយនៅភូមិ Soi On Nut ៨២ ស្រុក Prawet បានលក់កញ្ឆានេះតាមប្រព័ន្ធអ៊ីនធឺណិត និង បានចែកចាយផលិតផលតាមរយៈសេវាកម្មរត់សំបុត្រ។ លោកឧត្តមសេនីយ៍ឯក Pakapong បានមានប្រសាសន៍ថា កញ្ឆាមានតម្លៃចាប់ពី ៧០០០០០ បាតក្នុងមួយគីឡូក្រាមឡើងទៅ។ ជនសង្ស័យបានមកលេងប្រទេសថៃក្នុងឆ្នាំ ២០១៨ ហើយបានត្រឡប់ទៅវិញ បន្ទាប់មកគេបានទៅស្នើសុំបំពេញទិដ្ឋាកាជានិស្សិតដោយអះអាងថារៀនភាសា Muay ថៃ។
ជនសង្ស័យបានបដិសេធអំពីចំណេះដឹងដាំដុះកញ្ឆាដែលមាននៅក្នុងឃ្លាំង ដោយអះអាងថាគាត់គ្រាន់តែជាជាងអគ្គិសនីប៉ុណ្ណោះ។ ប៉ូលិសក្រុងបាងកកបាននិយាយថាមានខ្សែវីដេអូដែលបង្ហាញថាបុរសនោះបានមកមើលឃ្លាំងជាញឹកញាប់រួមទាំងស្ពាយកាបូបធំមួយមកផងដែរ។ ឃ្លាំងនេះត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់និងភ្លើងនៅជុំវិញ ហើយគេឃើញមានវិក្កយបត្រអគ្គិសនីដែលចំណាយប្រាក់ពី ៧០០០០-១០០០០០ បាតក្នុងមួយខែ ហើយឃ្លាំងនេះត្រូវបានជួលនៅតម្លៃប្រហែល ៤០០០០បាតក្នុងមួយខែ។មុនពេលចាប់ខ្លួនគេឃើញមានក្រុមក្មេងទំនើងផ្តាច់ចរន្តអគ្គិសនីនៅក្នុងឃ្លាំងនិងទុកឲ្យរុក្ខជាតិញៀននោះងាប់។ ប៉ូលិសបានចាប់ខ្លួនលោក Wu ដោយសារតែបុរសជនជាតិហុងកុងម្នាក់ឈ្មោះ Ma Ho Yin អាយុ ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯអគារ Soi Ramkhamhaeng ២៧ ដោយមានរុក្ខជាតិញៀនប្រហែល ៣០០ដើមកំពុងលូតលាស់នៅទីនោះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post