
បទចម្រៀង “D-2” របស់ Suga សមាជិកក្រុម BTS បានបង្កើតកំណត់ត្រាថ្មីនៅលើផ្ទាំង Billboard 200 ។ បទ “D-2” និងបទ “Daechwita” បានចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ។
នៅថ្ងៃទី១ ខែមិថុនា (ម៉ោងក្នុងតំបន់) គណនី Twitter ផ្លូវការរបស់ Billboard Chart Twitter បានបង្ហាញថា បទ “D-2” របស់ Suga បានបង្ហាញខ្លួននៅលេខ១១ នៅលើផ្ទាំង Billboard 200 សម្រាប់សប្តាហ៍នេះ។ ជាមួយនឹងសមិទ្ធិផលនេះ Suga បំបែកឯតទគ្គកម្មខ្ពស់បំផុតនៅលើតារាង Billboard 200 ដែលជាសិល្បករទោលជនជាតិកូរ៉េ។ កំណត់ត្រាពីមុនត្រូវបានទៅលើលោក RM សមាជិកក្រុម BTS ក្នុងបទ “Mono” ចេញផ្សាយនៅខែតុលា ឆ្នាំ ២០១៨ ដែលបានឈរនៅលេខ២៦ តែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង “D-2” របស់ Suga ក៏បានបង្កើតកំណត់ត្រានៅលើតារាងអាល់ប៊ុមផ្លូវការរបស់ចក្រភពអង់គ្លេស ដែលឈរនៅលេខ៧ និងបទ “Daechwita” ឈរនៅចំណាត់ថ្នាក់លេខ៦៨ ។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi