Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាចម៍ផ្កាយមានកម្ពស់ខ្ពស់ជាង អាគារ​១០២ជាន់ កំពុងហោះសំដៅផែនដី

ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា អាចម៍ផ្កាយ មានកម្ពស់ខ្ពស់ជាង អាគារ Empire State នៅទីក្រុងញូវយ៉កកំពុងតែ ហោះសំដៅមកផែនដីក្នុងល្បឿនដល់ទៅ​១៨ ០០០ គីឡូម៉ែត្រ ក្នុង១ម៉ោង ។

សារព័ត៌មាន​ DS ​បានផ្សាយថា មជ្ឈមណ្ឌុលតាមដានអាចផ្កាយដែលហោះមកជិតផែនដី​របស់អង្គការណាសា កំពុងតែតាមដានអាចម៍ផ្កាយ​ដែលហោះសំដៅមកផែនដី​យើង។ តាមការសន្និដ្ឋា អាចផ្កាយនោះ នឹងចូលមកដល់ផែនដីនៅថ្ងៃ ទី​៦ ខែមិថុនា

ក្រុមអ្នកឯកទេសរបស់ណាសា​បានដាក់ឈ្មោះ ឲ្យអាចផ្កាយណ៍ខាងលើ ថាជាភព2002 NN4 មានទំហំចាប់ពី​២៥០ម៉ែទ្រ ដល់ ៥៧០ម៉ែត្រ។

ណាសា​បានដាក់អាចម៍ផ្កាយខាងលើ ជាភព Aten  គឺជាដំថ្មធំមួយហោះនៅលើអាកាស​ គោចរជុំវិញគន្លងតារាវិថីរបស់ព្រះអាទិត្យ ។

តាមក្រុមអ្នកឯកទេសរបស់ណាសា ភពនេះធ្វើដំណើរក្នុងល្បឿនដល់ទៅ​១៨ ០០០ គីឡូម៉ែត្រ ក្នុង១ម៉ោង ។ ប៉ុន្តែភពនេះមិនធ្លាក់ចូលក្នុងទំនាញផែនដីឡើយ គឺហោះហើនៅជុំវិញផែន​ដី ៥,១ លានគីឡូំម៉ែត្រ ។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រក៏បានបង្ហាញពីក្តីបារម្ភខ្លាច អាចម៍ផ្កាយនេះផ្លាស់ប្តូរទិសដៅ ធ្លាក់ចូល​ លំហអាកាសនៃភពផែនដី ហើយអាចធ្លាក់ចូលក្នុងផែនដីយើង ។

បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រ កំពុងតែតាមដាន ភព និងអាចផ្កាយ ជាង​២ពាន់ ដែលអាចគំរាមកំហែងដល់ ការរស់នៅលើភពផែនដី​។ រយៈពេល​៦៦លានឆ្នាំកន្លងមក ផែនដីមិនធ្លាប់ឆ្លងកាត់​ ការវាយលុកពី​ភពផ្សេងនោះឡើយ។ ប៉ុន្តែមុន​៦៦លានឆ្នាំ ផែនដីធ្លាប់ជួបការវាយប្រហារដោយអាចផ្កាយធ្វើឲ្យ សត្វ​ដាយណូស័រស្លាប់ផុតពូជ ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9303652