Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Cube Entertainment ប្រកាសបង្កើតដៃគូសហការជាមួយ NetEase Music របស់ប្រទេសចិន

នៅពីថ្ងៃទី០២ ខែមិថុនានេះ ផលិតកម្ម Cube Entertainment បានប្រកាសបង្កើតភាពជាដៃគូនិងចុះអាជ្ញាប័ណ្ណតន្រ្តីត្រឹមត្រូវជាមួយ NetEase Music របស់ប្រទេសចិន។

យោងតាមសេចក្តីជូនដំណឹងផលិតកម្ម Cube Entertainment និង NetEase Music បានចុះហត្ថលេខាជាផ្លូវការដើម្បីសហការគ្នាលើអាជ្ញាប័ណ្ណផ្តាច់មុខផ្នែកតន្រ្តីដែលមានតម្លៃប្រមាណ ៧៥ពាន់លានវ៉ុន (~៦,១ លានដុល្លារ) ។ ភាពជាដៃគូនេះក៏នឹងពង្រឹងការផ្សព្វផ្សាយសិល្បករក្នុងផលិតកម្ម Cube Entertainment និងតន្រ្តីរបស់ពួកគេនៅក្នុងប្រទេសចិនដីគោកផងដែរ ។

ទីបំផុតផលិតកម្ម Cube Entertainment បានចេញសេចក្តីប្រកាសផ្លូវការ ដើម្បីធ្វើការសហការជាមួយផលិតកម្មបរទេសជាច្រើនបន្ថែមទៀត ក្នុងគោលបំណងជួយដល់ផែនការអនាគតរបស់សិល្បករជាមួយ និងការប្រគុំតន្ត្រីក្រៅប្រទេសផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9303624