Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រោចទឹកដោះគោពីលើក្បាលក្មេងស្រីបន្ថយការឈឺចាប់ ក្រោយប៉ូលិសបាញ់​ស្ព្រៃយ៍​ក្រហាយភ្នែក

ក្មេងស្រីម្នាក់បានស្រែកទ្រហោយំពីឈឺចាប់​យ៉ាងខ្លាំង ក្រោយពេលប៉ូលិសបាញ់ស្ព្រៃយ៍ក្រហាយភ្នែក​ទៅលើរូបនាង​ ខណៈនាងបានចូលរួម​បាតុកម្ម​ទាមទាររកយុត្តិធម៌​ដល់ជនរងគ្រោះបុរសស្បែកខ្មៅ​អាមេរិកម្នាក់​ដែលស្លាប់ដោយសារ​ស្នាដៃ​របស់ប៉ូលិស​។

វីដេអូផ្សព្វផ្សាយ​ នៅលើសារព័ត៌មាន Mirror កាលពីថ្ងៃទី​២ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្មេងស្រីរូបនោះបានស្រែកស្លន់ស្លោថា នាងមិនអាច​មើលឃើញអ្វីនោះទេ។ បន្ទាប់មក​នាងត្រូវគេ​ចាក់ស្រោចទឹកដោះគោ​ពីលើក្បាល ដើម្បីបន្ថយ​ការឈឺចាប់ ។ អ្នកនៅក្បែរខាងនោះ គេបាននាំគ្នាបាញ់ ឬលាបសារធាតុ​ដែលគេដឹងថា ជាជំនួយ​ពីការឈឺចាប់​ដល់រូបនាង​ផងដែរ។

សូមបញ្ជាក់ថា ក្មេងស្រីរូបនោះ​បានចូលរួមបាតុកម្ម​តាមគេឯង ទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះឈ្មោះ George Floyd ដែលត្រូវប៉ូលិស​សង្កត់​កជាង៨នាទី រហូតដល់បាត់បង់ជីវិត ​នៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។ បុរសស្បែកខ្មៅរូបនេះ ត្រូវប៉ូលិសចាប់ខ្លួន​ពីបទចរាចរណ៍ក្រដាស២០ដុល្លារក្លែងក្លាយ​​។ 

បាតុកម្មនៅអាមេរិក បានអូសបន្លាយរយៈពេល​៦ថ្ងៃ​កន្លងមកហើយ​ ចាប់តាំងពី​ការស្លាប់របស់​ George Floyd ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រហូតមក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9303282