វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Paul Scholes បានបង្ហើបថា អតីតប្រធានក្រុមរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Patrick Vieira គឺជាគូប្រកួតដ៏ពិបាកបំផុតក្នុងអាជីពរបស់លោក។
ក្នុងកិច្ចសម្ភាសមួយកម្មវិធី «A Goal In One» អតីតសមាជិកក្រុមតោកំណាចអង់គ្លេសបាននិយាយថា៖ «កាលនៅជាកីឡាករ, ខ្ញុំលេងទល់នឹង Vieira ហើយពិតជាអស្ចារ្យ»។
«របៀបដែលខ្ញុំលេងកាលនោះ គឺមិនសូវមានគូរប្រកួតណាមានកាយសម្បទាល្អ ខ្លាំងជាងអីនោះទេ ហើយខ្ញុំក៏មិនមែនជាកីឡាករទាំងនោះដែរ ខ្ញុំគ្រាន់តែកីឡាករដែលចាំប៉ះឲ្យគេប៉ុណ្ណោះ»។
«ខ្ញុំអាចបំបាក់កីឡាករដោយការប៉ះបាល់របស់ខ្ញុំ ប៉ុន្ដែ Vieira គឺរៀងប្លែកពីគេ។ ខ្ពស់ ហើយវែងទៀត។ គាត់ពិតជាពិបាកទប់ទល់ណាស់ តែគាត់ជាកីឡាករល្អ។ គាត់មិនត្រឹមតែជារណាំងការពារទេ គាត់ក៏ឡើងទៅស៊ុតម្ដងម្កាលដែរ»៕
ប្រភព៖ Sportbibble