Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិស្បែកខ្មៅម្នាក់ទៀតហើយ ស្លាប់ដោយស្នាដៃប៉ូលិសអាមេរិក

វិវាទជាតិសាសន៍នៅអាមេរិក កាន់តែតានតឹងឡើងថែមមួយកម្រិតទៀត ក្រោយពេលប៉ូលិសបាញ់សម្លាប់ម្ចាស់ហាងសាច់អាំង ជាជនជាតិស្បែកខ្មៅ វ័យ៥៣ឆ្នាំម្នាក់ ។ ការបាញ់សម្លាប់ខាងលើ​ បានកើតឡើងក្នុងពេលដែលប៉ូលិសអាមេរិក ប្រើហិង្សា ដើម្បីបំបែកហ្វូងបាតុករ។

បុរសស្បែកខ្មៅដែលជាជនរងគ្រោះ ឈ្មោះ David McAtee ម្ចាស់ហាងលក់សាច់អាំង​ នៅតំបន់ West End ទីក្រុងLouisville។ បើតាមសារព័ត៌មាន CNN ​បានផ្សាយថា កម្លាំងប៉ូលិសអាមេរិក​បានបាញ់សម្លាប់បុរស ស្បែកខ្មៅខាងលើ នៅក្នុងពេលកំពុងតែព្យាយាម និងបំបែកក្រុមបាតុករ ។

ប៉ូលិតក្នុងទីក្រុង Louisville​រដ្ឋ Kentucky ត្រូវបានដកហូតតំណែងក្រោយពេល​ប៉ូលិស​២នាក់​ផ្ទុះអាវុធ បាញ់សម្លាប់ បុរសស្បែកខ្មៅដែលជាម្ចាស់ហាង ក្នុងពេលបំបែកហ្វូងបាតុករ ។

នៅក្នុងសន្និសីទកាសែត ក្រោយហេតុការខាងលើកើតឡើង លោក Robert Schroeder​ស្នងការប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា យើងបាត់បង់មនុស្សដ៏ល្អ ។ កម្លាំងទាហានក៏បានបញ្ជូនទៅកាន់​ទីនោះដើម្បីបំបែកហ្វូងបាតុករ ។

ប៉ូលិសពីរនាក់​ដែលបានដកហូតតំណែង គឺបានបំពានច្បាប់ ដោយមិនពាក់ម៉ាស់ និងមានដំណើរការកាមេរ៉ា ដែលបានបំពាក់នៅលើក្បាល ។ អភិបាលរដ្ឋ​ Kentucky លោកAndy Beshea បានបញ្ជាក់ថា នឹងបើកការស្រាវជ្រាវពីករណីខាងលើ។

នៅពេលនេះដែរ ក្រុម FBI ​បានសហការជាមួយមន្ត្រីក្នុងតំបន់​ ក្នុងការស្រាវជ្រាវទៅលើការបាញ់ប្រហារសម្លាប់ជនជាតិស្បែកខ្មៅខាងលើ ក្នុងពេលដែលប្រទេសជាតិកំពុងតែផ្ទុះការតវ៉ារឿង​ ប្រឆាំងនងរើស​អើង​ជាតិសាសន៍៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9303168