Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នារីម្នាក់​អះអាងថា ថ្នាំដុសធ្មេញ​អាច​យកដុសខាត់ស្បែកជើង​ឲ្យសថ្លាបាន

ស្ត្រីម្នាក់បានចែករំលែកវីដេអូ​របស់ខ្លួន​នៅលើបណ្តាញ​យ៉ូធូប បង្ហាញថា ថ្នាំដុសធ្មេញ ក្រៅពី​ប្រើប្រាស់សម្រាប់ដុសធ្មេញ​ឲ្យសថ្លាស្អាត​ហើយនោះ នៅអាចប្រើប្រាស់​បានសម្រាប់​ដុសខាត់ស្បែកជើងដែលកខ្វក់​​ឲ្យសថ្លាស្អាត មើលទៅដូច​ទើបនឹងទិញថ្មីមកពីផ្សារ ដូច្នោះដែរ ។ 

នារីម្នាក់នេះបានចែករំលែកវីដេអូខ្លី​របស់ខ្លួន​​នៅលើបណ្តាញ​ឆែនណែលយ៉ូធូប ហើយប្រភពព័ត៌មាន Mirror បានយកទៅចុះផ្សាយ​កាលពីថ្ងៃទី​២ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងនោះ គេ​បានរៀបរាប់ និងបង្ហាញពីវិធីធ្វើឲ្យស្បែកជើងពណ៌ស ដែលកខ្វក់​នោះ ឲ្យប្រែក្លាយជាពណ៌សថ្លាបាន តាមរយៈថ្នាំដុសធ្មេញ ។  

វីដេអូផ្សព្វផ្សាយ​នៅលើ ឆែនណែលយ៉ូធូប ឈ្មោះ Faith Chappelle បានចែក​រំលែក​អំពីការប្រើប្រាស់ថ្នាំដុសធ្មេញ​​ដុសស្បែកជើងនោះ បានទាក់ទាញអ្នកចូលទស្សនា​​ជាច្រើនសែននាក់ ។ អ្នកទស្សនាខ្លះស្ងើចសរសើរ​ចំពោះ​ការរកឃើញរបស់នាង, អ្នកខ្លះទៀត​បានអរគុណចំពោះការចែករំលែកនេះ ខណៈដែលអ្នកខ្លះទៀត​ក៏​បានប្តេជ្ញាអនុវត្តតាមផងដែរ ។ 

ទឹកក្តៅ​ និងសាប៊ូ បោកគក់ខោអាវ​សមល្មម​​ត្រូវបាននាង​ Faith Chappelle អះអាងថា បានប្រើប្រាស់​ជាមួយថ្នាំដុសធ្មេញ​ខលហ្គេត​ សម្រាប់បោកគក់សម្អាតស្បែកជើង​ឃ្លុបនេះបានស្រស់ស្អាត មើលទៅហាក់ដូច​ទើបនឹងទិញថ្មីនេះដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9303027