Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

AB6IX ប្រាប់ពីចំណងជើងបទចម្រៀង ក្នុងអាល់ប៊ុមថ្មីរបស់ពួកគេ

មិនដល់មួយសប្តាហ៍ទៀតទេ មុនពេលការវិលត្រឡប់មកវិញរបស់ក្រុមតារាចម្រៀងកូរ៉េ AB6IX ជាមួយនឹងអាល់ប៊ុមបទចម្រៀងខ្នាតតូចទី២ របស់ក្រុមពួកគេ ដែលមានចំណងជើងថា “Vivid” ។

យោងតាមតារាងបទចម្រៀងថ្មីៗរបស់ក្រុមតារាចម្រៀងមួយនេះ បានបង្ហាញថាអាល់ប៊ុមខ្នាតតូចទី២នេះ មានបទចម្រៀងថ្មីៗសរុបចំនួន ៦បទ រួមមាន បទ “Red Up”, បទ “Vivid”, បទ “The Answer”, បទ “Surreal”, បទ “Midnight Blue”, និងបទ “Hold Tight”។ ក្នុងអាល់ប៊ុបទចម្រៀងថ្មីនេះ មានការចូលរួមតែងនិពន្ធទំនុកច្រៀង ដូចជាលោក Lee Dae Hwi និងលោក Zico ផងដែរ ។

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមបទចម្រៀងថ្មីនេះ នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី០៨ ខែមិថុនា វេលាម៉ោង ៦ល្ងាច ខាងមុខនេះ ម៉ោងក្នុងប្រទេសកូរ៉េ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9302889