Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lisa សមាជិកក្រុម BLACKPINK ត្រូវអតីតអ្នកគ្រប់គ្រងផ្ទាល់បោកលុយអស់ជិត ១ លានដុល្លារអាមេរិក

យោងតាមសារព័ត៌មាន Market News បានរាយការណ៍ថា Lisa សមាជិកក្រុមចម្រៀង BLACKPINK គឺជាជនរងគ្រោះនៃការបោកប្រាស់ទឹកប្រាក់ប្រមាណ ១ ពាន់លានវ៉ុន ($817K) ពីលោក A អតីតអ្នកគ្រប់គ្រងរបស់ Lisa ផ្ទាល់តែម្ដង។

អតីតអ្នកគ្រប់គ្រងម្នាក់ដែលត្រូវបានគេដឹងថានៅជាមួយក្រុម BLACKPINK តាំងពីបង្ហាញខ្លួនលើកដំបូង។ អតីតអ្នកគ្រប់គ្រងម្នាក់នោះទទួលបានការទុកចិត្តយ៉ាងខ្លាំងពីផលិតកម្ម YG និងសមាជិកក្រុម BLACKPINK។ មនុស្សនៅជុំវិញគាត់ឥលូវនេះបាននិយាយថា ពួកគេពិតជាគ្មានយោបល់អ្វីថ្លែងនឹងអតីតអ្នកគ្រប់គ្រងម្នាក់ហ្នឹងទៀតឡើយ។

Lisa ជាក្មេងស្រីជនជាតិបរទេសម្នាក់ដែលត្រូវមករស់នៅតែម្នាក់ឯងនៅប្រទេសកូរ៉េ ដែលនាងខំទុកចិត្តមនុស្សដែលនៅក្បែរខ្លួនតែចុងក្រោយមិននឹកស្មានថាមនុស្សដែលនាងស្រលាញ់នឹងទុកចិត្តខ្លាំងបែរជាធ្វើបែបនេះដាក់ក្មេងស្រីដែលខំតស៊ូហើយត្រូវរស់នៅឆ្ញាយពីឪពុកម្ដាយទៅវិញ។ លោក A ដែលជាអ្នកបង្កបញ្ហាត្រូវបានគេនិយាយថាពេលនេះបានលាលែងពីផលិតកម្ម YG ហើយ៕

from: https://tnaot.com/km/m/detail/article/9302432