
កញ្ញា Kim Minju សមាជិកក្រុម IZ*ONE នឹងក្លាយជាពិធីការនីថ្មីក្នុងកម្មវិធីតន្រ្តី Show! Music Core ជាមួយ លោក Chani សមាជិកក្រុម SF9 និងលោក Hyunjin សមាជិកក្រុម Stray Kids ។
បុគ្គលិកមកពីកម្មវិធីតន្រ្តី Show! Music Core បានប្រាប់បណ្តាញសារព័ត៌មាន Xportsnews ឱ្យដឹងថា Kim Minju គឺជាពិធីការនីថ្មី នៃកម្មវិធីមួយនេះ។ ការចាក់ផ្សាយលើកដំបូងរបស់នាងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ព្រោះកម្មវិធីនឹងមិនចាក់ផ្សាយនៅចុងសប្តាហ៍នេះនោះទេ នឹងលើកទៅសប្តាហ៍ក្រោយវិញ ។
គួរបញ្ជាក់ផងដែរថា កញ្ញា Mina សមាជិកក្រុម Gugudan បានលាឈប់ពីកម្មវិធីតន្រ្តីមួយនេះកាលពីពេលថ្មីៗ បន្ទាប់ពីបានធ្វើការនៅទីនោះអស់រយៈពេល ២ឆ្នាំ និង៣ខែ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ k-serial