កាក់មាសដែលលោកអ្នកទទួលបានពីការអានព័ត៌មាន,មើលវីដេអូ ឬបានមកពីសកម្មភាពផ្សេងៗប្រចាំថ្ងៃរបស់លោកអ្នក ក្រៅពីអាចប្រើប្រាស់នៅក្នុងហាងកាក់មាស លោកអ្នកក៏អាចប្រើប្រាស់តាមវិធីផ្សេងៗជាច្រើនទៀត ដូចជា៖
១.កាក់មាសទ្វេដង៖អាចឲ្យលោកអ្នកយកកាក់មាសដែលខ្លួនមាន រួចជ្រើសរើសនូវចំនួនកាក់មាសដែលអ្នកចង់ដាក់ដើម្បីផ្សងសំណាងឈ្នះកាក់មាសទ្វេដង ដោយកាក់មាសដែលលោកអ្នកដាក់នឹងគុណទៅនឹងចំនួនលេខសំណាងដែលលោកអ្នកបង្វិលបាន។
២.ចាប់រង្វាន់៖លោកអ្នកអាចធ្វើការបង្វិលរង្វាន់ផ្សងសំណាងដែលមានរង្វាន់ជាច្រើន លោកអ្នកមានឱកាសបង្វិលដោយហ្វ្រី១ថ្ងៃ១ដងជារៀងរាល់ថ្ងៃ បន្ទាប់មកការបង្វិលម្តងទៀតគឺត្រូវចំណាយ១០០កាក់មាស។
៣.ប្តូរលុយរាយ៖លោកអ្នកអាចយកកាក់មាសដែលលោកអ្នកមានទៅប្តូរជាលុយរាយ ដែលអាចយកមកបញ្ចូលជាលុយទូរស័ព្ទ ឬក៏ដកចេញជាប្រាក់សុទ្ធ។ដោយការប្តូរលុយរាយនឹងបើកជូនរៀងថ្ងៃវេលាម៉ោង ៨:០០យប់។