Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយកដ្ឋានវិចិត្រសិល្បៈថៃបើកដំណើរការកន្លែង​តាំងពិព័រណ៍ប្រវត្តិសាស្ត្រឡើងវិញ

បន្ទាប់ពីការបន្ធូរបន្ថយវិធានការត្រួតពិនិត្យជំងឺ​កូវីដ-១៩មជ្ឈមណ្ឌលសិក្សា សារមន្ទីរ​ប្រវត្តិសាស្ត្រ បណ្ណាល័យ និងបណ្ណាសារនានាក្រោមប្រតិបត្តិការរបស់នាយកដ្ឋានវិចិត្រសិល្បៈបានបើកទ្វារឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលទស្សនាឡើងវិញ។ 

ឥឡូវនេះប្រជាជនបាងកកអាចពិនិត្យមើលបញ្ជីមាតិកាកម្មវិធីរបស់សារមន្ទីរ ដើម្បីរីករាយនឹងទស្សនា​ការតាំងពិព័រណ៍ដែល​មានទីតាំងនៅលើដី​អតីតវិមានខាងមុខសារមន្ទីរជាតិទីក្រុងបាងកក។ ការតាំងពិ​ព័រណ៍នេះនឹងនាំភ្ញៀវទេសចរឱ្យស្គាល់ពីសម័យកាលបុរាណ​ តាមរយៈការប្រមូលនូវវត្ថុបុរាណដ៏កម្រដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងសិល្បៈហត្ថកម្មដ៏អស្ចារ្យរបស់ថៃ។

នៅឯសាល Sivamok Phiman Throne អ្នកទេសចរអាចស្វែងយល់អំពីដើមកំណើតនៃបុព្វបុរសរបស់​ជនជាតិថៃ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរាប់ចាប់ពី សម័យកាលនគរសុខោទ័យ អយុធ្យា និងថុនបូរី រហូតដល់រជ្ជកាលនៃសម័យRattanakosin។ នៅខាងក្នុងក៏មានការដាក់បង្ហាញនូវស្នាដៃសិប្បកម្មឧបករណ៍ភ្លេងប្រពៃណី សេរ៉ាមិច សម្លៀកបំពាក់បុរាណនិងវាយនភណ្ឌចម្លាក់ឈើ ​និងអាវុធផងដែរ។ អគារនៃ​Mahasurasihanart និង Prapas Phipithaphan បង្ហាញពីប្រវត្តិសិល្បៈថៃដែលទាក់ទងនឹងសម័យ Dvaravati, Srivijaya, Lopburi, Sukhothai, Lanna, អយុធ្យា និងដើមរជ្ជកាល Rattanakosin។

រូបតំណាង

ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រៀបចំដំណើរកម្សាន្តតាមទូកគឺសារមន្ទីរជាតិព្រះបរមរាជវាំង​ ដែលមានទីតាំងស្ថិតនៅមាត់ប្រឡាយBangkok Noi ។ ទីនោះមាន​កប៉ាល់ព្រះបរមរាជវាំង​Royal Barge បានសាងសង់ឡើងក្នុងរជ្ជកាលស្តេច​Taksin ហើយ​​ក៏មានការដាក់តាំងពិព័រណ៍នូវកប៉ាល់រាជវាំងចំនួន ៨ ដែលដឹកស្តេចចក្រីនិង​គ្រួសាររាជវង្សទៀតផង។ លើសពីនេះក៏នឹងមានកម្មវិធីជាច្រើនទៀតដែលសារមន្ទីរជាតិបានរៀបចំទាក់ទងទៅនឹងវប្បធម៌ថៃ។  

ដើម្បីការពារការឆ្លង​មេរោគកូវីដ-១៩ រលកទីពីរអ្នកទស្សនាទាំងអស់ត្រូវរក្សាចម្ងាយ​រវាងគ្នានឹងគ្នា ពាក់ម៉ាស​ និងស្កេនលេខ​QRកូដជំនួសការប្រើសាច់ប្រាក់ផ្ទាល់ ​ហើយមជ្ឈមណ្ឌលនឹងផ្តល់ការត្រួតពិនិត្យ​កម្តៅ និងការលាងដៃដល់អ្នកទស្សនាផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9302038