Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Premier League គ្រោងប្រើសម្លេងហ៊ូរក្លែងក្លាយពី FIFA 20 មកចាក់អំឡុងការប្រកួត

ក្របខណ្ឌ Premier League អាចនឹងចាក់នូវសម្លេងហ៊ូរក្លែងក្លាយដែលយកចេញពីវីដេអូហ្គេម FIFA 20 ខណៈគម្រោងនេះនឹងត្រូវលើកយកមកពិភាក្សានៅថៃ្ងព្រហស្បតិ៍ខាងមុខនេះ។

ការបង្កើតឲ្យមាននូវសម្លេងហ៊ូររបស់អ្នកគាំទ្រក្លែងក្លាយនេះ គឺដើម្បីបង្កើនបរិយាកាសឲ្យមានភាពរស់រវើកអំឡុងការប្រកួត ត្បិតមិនមានអ្នកចូលទស្សនាឡើយ ខណៈការប្រកួតក្នុងក្របខណ្ឌមួយនេះនឹងត្រូវចាប់ផ្ដើមវិញនៅថៃ្ងទី១៧ ខាងមុខនេះ។

ការប្រកួតទាំង៩២ដែលនៅសល់ នឹងត្រូវផ្សាយតាមកញ្ចក់ទូរទស្សន៍​ ដែលភាគច្រើនស្ថិតក្នុងប៉ុស្ដិ៍ Sky Sports និង BT Sports៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9301991