
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ចាប់តាំងសាងគ្រួសារជាមួយលោក អ៊ឹង សុខលី ជីវិតប្តីប្រពន្ធមួយគូនេះ កាន់តែទទួលបានភាពហ៊ឺហា និងសុភមង្គលនៃជីវិត។
ជាក់ស្តែងកាលពីពេលថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានទៅប្រណាំងឡានមួយកន្លែងក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយគ្នានោះដែរតារាស្រីរូបនេះបានសរសេរថា “គ្មានគម្រោង ថាជិះឡានមើលទេសភាព ស្រាប់តែដល់កន្លែងលាក់ខ្លួនមួយដែលស្អាតហើយមានរបស់លេងដែលខ្ញុំចូលចិត្ត និយាយទៅមិនមែនតែខ្ញុំទេប្តីខ្ញុំដែរ ចឹងបបួលគ្នាប្រណាំងតែម្ដង”។
ក្រោយពីឃើញបែបនេះហើយបណ្តាអ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា ជាច្រើននាក់ លាន់មាត់សរសើរថាពិតជាគូស្វាមីដែលចេះយល់ចិត្តពិតមែន និងមានសុភមង្គលពិតប្រាកដ៕
ដោយ៖ លក្ខិណា