យោងតាមប្រភពពត៌មានផ្ទៃក្នុង បានអោយដឹងអំពីលក្ខខណ្ឌ័មួយនៅក្នុងកុងត្រារបស់កីឡាករឆ្នើម ពិភពលោក Lionel Messi ជាមួយ ក្លឹបយក្ស FC Barcelona។ ក្នុងលក្ខខណ្ឌ័នោះ បានលើកឡើងថា Messi អាចនឹងចាកចេញពីក្លឹបបាន មុនកុងត្រាផុតកំណត់ចំនួន១ឆ្នាំ។
នេះមានន័យថាតាមរយះកុងត្រាបច្ចុប្បន្នដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយនេះ Messiអាចនឹងចាកចេញបាននៅក្នុងពេលនេះ ដោយមិនមានបញ្ហាអ្វីទាំងអស់គ្រាន់តែជម្រាបដំណឹងដល់ក្លឹបជាមុន អោយបានមុនថ្ងៃ១មិថុនា រៀងរាល់ឆ្នាំ។
ទោះជាយ៉ាងណា ក្នុងឆ្នាំនេះ Messiនឹងមិនចាកចេញទៅណានៅឆ្នាំនេះ ដោយគាត់បានប្រាប់ទៅក្លឹបរួចទៅហើយ។ ដំណឹងនៃការចាកចេញនេះគឺចាប់ផ្តើមឡើងពេល Inter Milan ចាប់អារម្មណ៏កីឡាករវ័យ៣២ឆ្នាំរូបនេះ។