ប្រធានក្លឹបអធិរាជស លោក Florentino Perez បានបញ្ជាក់ថា Real Madrid នឹងមិនលេងនៅទឹកដី Santiago Bernabeu ទេពេល La Liga ត្រឡប់មកវិញ ហើយក្លឹបសម្រេចថានឹងយក ទឹកដីឈុតយុវជនរបស់ខ្លួនគឺ កីឡាដ្ឋានAlfredo Di Stefano មកជំនួសវិញ។
មូលហេតុក្រោយការសម្រេចចិត្ត គឺបណ្តាលមកពី កីឡាដ្ឋានមេ Bernabeu នេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលជួសជុល យ៉ាងសស្រាក់សស្រាំ។ លើសពីនេះ គម្រោងនៃការជួសជុល Santiago Bernabeu នេះគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ 2022 នារដូវក្តៅ ដែលជាពេលដ៏កៀកបំផុត។
គួរបញ្ជាក់ផងដែរ ទឹកដីកីឡាដ្ឋាន Alfredo Di Stefanoនឹងត្រូវបានតំឡើងភ្លើងពណ៌ថ្មី ផ្ទាំងផ្សាយពាណិជ្ជកម្ម និងកាមេរ៉ារបស់ VAR ផងដែរ ដើម្បីអោយការប្រកួតរបស់ឈុតធំ Real Madrid កាន់តែមានសុក្រិតភាព។