យោងតាមបញ្ជីឈ្មោះអ្នករកលុយបានច្រើន ឆ្នាំ២០១៩ របស់ Forbes បានបង្ហាញអោយឃើញថាCR7 ជាប់ឈ្មោះលេខ ១ ក្នុងការរកបានលុយច្រើនជាងគេបំផុត និង លេខបាន២បានទៅលើ ខ្សែប្រយុទ្ធ Barcelonaគឺ Lionel Messi។
បញ្ជីនោះបានបង្ហាញថា CR7 រកចំណូលបានសរុប 85.8 លានផោន ដោយទទួលបានពីប្រាក់ខែប្រមាណ 48លានផោន និងចំណូលផ្សាយពាណិជ្ជកម្ម ប្រមាណ 38 លានផោន។ ឯ Messi វិញរកបានរហូតដល់83.4 លានផោន ប្រាក់ខែប្រមាណ 57 លានផោន និងចំណូលផ្សាយពាណិជ្ជកម្ម ប្រមាណ 26លានផោនផងដែរ។
គួរបញ្ជាក់ផងដែរថា កីឡាករបាល់ទាត់រកលុយបានច្រើនជាងគេ លំដាប់លេខ៣គឺ Neymar តាមពីក្រោយដោយ Mohamed Salah និងKylian Mbappe។