កីឡាកររបស់ Manchester United វ័យក្មេង Marcus Rashford បានបញ្ចេញមតិយោបល់របស់ខ្លួនទៅលើ រឿងហេតុដែលបានកើតឡើងក្នុងសហរដ្ឋអាមេរិក ជុំវិញការសម្លាប់ជនជាតិស្បែកខ្មៅ George Floyd ដោយប៉ូលីសអាមេរិក។
Rashford បានលើកឡើងថា៖ “ខ្ញុំដឹងថាអ្នកឆ្ងល់ថា ហេតុអ្វីបានជាបាត់ខ្ញុំប៉ុន្មានថ្ងៃមកនេះ។ ខ្ញុំព្យាយាមស្វែងយល់អ្វីដែលបានកើតឡើងជុំវិញពិភពលោក។ ខ្ញុំបានស្នើសុំអោយមនុស្សទាំងអស់ចូលរួមជាធ្លុងមួយ ដើម្បីលើកកំពស់សិទ្ធិរបស់ជនជាតិស្បែកខ្មៅ។”
គាត់បានបន្តថា៖ “ជីវិតរបស់ជនជាតិ ស្បែកខ្មៅក៏មានតម្លៃដែរ។ វប្បធម៌របស់ជនជាតិស្បែកខ្មៅក៏មានតម្លៃ។ ពួកយើងសុទ្ធមានតម្លៃទាំងអស់។”