បើតាមប្រភពព័ត៌មាន Skysports បាននិយាយថា Manchester United កំពុងបើកការចរចាជាមួយក្លឹប Shanghai Shenhua នាថ្ងៃចុងក្រោយនេះ។
ជាលទ្ធផល អម្បាញ់មិញនេះ Manchester United បានប្រកាសអំពីការសម្រេចបាននូវការចរចាជាមួយក្លឹបចិន ក្នុងការបន្តកុងត្រាខ្ចីជើង របស់ Odion Ighalo អោយនៅក្លឹប Manchester United បន្តទៀត ហើយកុងត្រាលើកនេះនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ ខាងមុខឯណោះ។
គួររម្លឹកផងដែរថា កុងត្រារបស់កីឡាករខ្ចីជើងពីក្លឹបចិន Shanghai Shenhua នៅក្លឹប Manchester United នឹងបញ្ចប់ត្រឹមថ្ងៃ៣១ ខែឧសភានេះ ពោលគឺ Odion Ighalo អាចនឹងចាកចេញពីManchester United នៅថ្ងៃនេះផងដែ បើសិនជាការចរចាមិនជោគជ័យ។