ថ្ងៃសម្រាកនៃពិធីបុណ្យចូលឆ្នាំនឹងត្រូវពន្យារទៅខែកក្កដាប្រសិនបើអត្រាឆ្លងមេរោគកូវីដ-១៩មានការថយចុះ។
រូបតំណាង
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលមេរោគកូវីដ-១៩ បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំអាចត្រូវបានពន្យារពេលទៅខែក្រោយប្រសិនបើចំនួនអ្នកឆ្លងជំងឺក្នុងប្រទេសថយចុះ។ ខែកក្កដាអាចជាខែមួយដែលត្រូវប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំប្រសិនបើអ្វីៗដំណើរការបានល្អ។ រដ្ឋាភិបាលថៃបានពន្យារថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែមេសា រហូតដល់មានការជូនដំណឹងបន្ថែមទៀតដោយសារតែការភ័យខ្លាចការប្រមូលផ្តុំធំៗ និងការវិលត្រឡប់មកផ្ទះវិញរបស់ប្រជាជនថៃនៅក្រៅប្រទេសដែលអាចធ្វើឱ្យមានការផ្ទុះឡើងនៃវីរុសនេះកាន់តែអាក្រក់ទៅៗ។
រូបតំណាង
ការធ្លាក់ចុះនៃចំនួនអ្នកឆ្លងជំងឺថ្មី អ្នកស្លាប់ និងការបន្ធូរបន្ថយច្បាប់គ្រាអាសន្នរបស់រដ្ឋាភិបាលបានធ្វើឱ្យប្រជាជនមានសង្ឃឹមថា ការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មី និងការឈប់សម្រាកអាចនឹងមាននៅខែកក្កដាខាងមុខនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post