លោក Taeyang សមាជិកក្រុម Big Bang និយាយអំពីការលំបាកក្នុងកំឡុងពេលនៃការបង្ហាញខ្លួនដំបូងរបស់លោកក្នុងផលិតកម្ម YG Entertainment ។
កាលពីថ្ងៃទី១ ខែមិថុនា Taeyang បានចេញវគ្គទី៥ នៃខ្សែភាពយន្តឯកសាររបស់លោក ដែលមានចំណងជើងថា “White Night” ដែលជាដំណើរជីវិតរបស់តារាចម្រៀងរូបនេះ ក្នុងការចេញផ្សាយអាល់ប៊ុមរបស់លោកដំបូង និងដំណើរទេសចរណ៍ពិភពលោកនៅឆ្នាំ២០១៧ ។
ក្នុងអំឡុងពេលនៃវគ្គនេះ Taeyang បានរំលឹកពីបទពិសោធន៍មុនការប្រគំតន្រ្តីរបស់លោកជាមួយ G-Dragon ដែលពួកគេបានហ្វឹកហាត់ក្រោមដឹកនាំសម្តែងរបស់ផលិតកម្ម YG អស់រយៈពេល ៦ឆ្នាំ មុនពេលបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០០៦ ។
លោកបាននិយាយថា “ពួកយើងត្រូវបានគេស្តីបន្ទោសចំពោះការចំណាយច្រើនជាង ៥ដុល្លារលើអាហារ ក្នុងមួយថ្ងៃ នៅពេលដែលយើងកំពុងថតខ្សែភាពយន្តឯកសារដំបូងរបស់ពួកយើង ពួកយើងបានសុំឱ្យផលិតករទិញនំប៉័ងឱ្យពួកយើងតែប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop