ក្រុមតោខៀវ Chelsea បានធើ្វការដាក់សំណើរទៅកាន់ Premier League ក្នុងការបង្កើនកីឡាករបម្រុងដែលត្រូវប្ដូរចូលលេងក្នុងការប្រកួតពី៣នាក់ ទៅ៩នាក់ រហូតដល់បញ្ចប់រដូវកាលនេះ។
ការដាក់សំណើរនេះ នឹងត្រូវជួបពិភាក្សាជាមួយក្លឹបជាមុនសិននៅថៃ្ងព្រហស្បតិ៍ខាងមុខនេះ ដើម្បីបោះឆ្នោតថាតើសមាជិកក្លឹបយល់ឃើញដូចម្ដេច ខណៈការប្រកួតនឹងវិលត្រលប់មកវិញក្នុងរយៈពេលប្រមាណ២សប្ដាហ៍ទៀតប៉ុណ្ណោះ។
មូលហេតុដែលក្រុមស្ថិតក្នុងទីក្រុងឡុងដ៏ ស្នើរសុំបែបនេះគឺដោយសារតែចង់ឲ្យកីឡាករជៀសពីរបួស ត្បិតការហ្វឹកហាត់ ក៏ដូចជាការប្រកួតនឹងមានភាពមមាញឹក ត្បិតរដូវកាលនេះនឹងត្រូវប្រកួតឲ្យទាន់ថៃ្ងកំណត់របស់ UEFA ដើម្បីត្រៀមបើករដូវកាលថ្មី៕
ប្រភព៖ Dailymail