Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ប្រាប់ពលរដ្ឋឲ្យប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួន

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់កំពុងរស់នៅ ​និងសិក្សានៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន។ នេះបើតាមសេចក្តីអំពាវនាវរបស់ស្ថានទូកខ្មែរនៅសហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ។

ការអំពាវនាវនេះធ្វើឡើង ពេលស្ថានការណ៍ នៅអាមេរិកកំពុងច្របូកច្របល់ និងហានិភ័យ ដែលអាចកើតមាន ពីបាតុកម្ម និងកូដកម្ម កាន់តែមានភាពហិង្សា នៅតាមបណ្ដាទីក្រុងនានាក្នុងសហរដ្ឋអាមេរិកនោះ។  

សូមជម្រាបថា បាតុកម្មតវ៉ានេះ បានផ្ទុះឡើងក្រោយពេលបុរសស្បែកខ្មៅលោក George Floyd មានវ័យ៤៦ឆ្នាំ បានស្លាប់ដោយសារមន្ត្រីប៉ូលិសស្បែកស ចាប់ខ្លួនរូបគាត់ និងបានសង្កត់កផ្ទប់នឹងដីដោយជង្គង់​ រយៈពេល ៨នាទី កាលពីល្ងាចថ្ងៃចន្ទ នៅក្រុង Minneapolis រដ្ឋ Minnesota ។ រហូតមកដល់ពេលនេះ មានពលរដ្ឋអាមេរិកកាំងជាង ៤០ទីក្រុងបានផ្ទុះការធ្វើបាតុកម្ម ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិក បានទទួលព័ត៌ មានអំពីការខូចខាតធុរៈកិច្ច (Business) និងទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរមួយចំនួននៅទីក្រុង Long Beach ដោយបាតុកម្មហិង្សា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ។ ស្ថានទូតចូលរួម សំដែងការសោកស្តាយ ហើយមានការព្រួយបារម្ភករណីបែបនេះក៏អាចកើតមានផងដែរ ចំពោះខ្មែរនៅតាមទីក្រុងផ្សេងៗទៀត ។

​នៅចំពោះមុខសភាពការណ៍កំពុងច្របូកច្របល់ និងហានិភ័យដែលកើតមានពីបាតុកម្មតវ៉ាដែលកំពុងរីករាលដាល និងកាន់តែមានភាពហិង្សានៅតាមបណ្តាទីក្រុងនានានៅសហរដ្ឋអាមេរិក ស្ថានទូតខ្មែរនៅអាមេរិកមានការអំពាវនាវឲ្យប្រុងប្រុងប្រយ័ត្នដូចខាងក្រោម៖

-ស្ថិតនៅឲ្យបានឆ្ងាយពីការជួបជុំ ឬប្រមូលផ្ដុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ

-ជៀសវាស និងព្យាយាមកាត់បន្ថយ ឲ្យបានច្រើនបំផុត ចំពោះការចេញទៅខាងក្រៅ ។ ក្នុងករណីចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុ បណ្ដាលមកពីបាតុកម្ម ។

-សូមគោរពឲ្យបានខ្ជាប់ខ្ជួន តាមបំរាមគោចរ និងបំរាមនានារបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ

-ក្នុងករណីមានអាសន្ន សូមទាក់ទងអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9301453