Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd ត្រូវបានគេរាយការណ៍ថា កំពុងនាំមុខក្លិបទាំងនេះក្នុងចុះហត្ថលេខាលើ Havertz

មានសេចក្តីរាយការណ៍ថា Manchester United, Liverpool, Real Madrid និង Bayern Munich សុទ្ធតែជាក្លិបដែលបានដាក់ការចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធ Kai Havertz របស់ក្លិប Bayer Leverkusen។

កីឡាករសញ្ជាតិអាល្លម៉ង់រូបនេះ ពិតជាធ្វើឱ្យក្លិបធំៗខាងលើចង់ចុះហត្ថលេខាជាមួយយ៉ាងខ្លាំង បន្ទាប់ពីរូបគេប្តូរមកលេងជាខ្សែប្រយុទ្ធ ក្រោយលេងជាខ្សែបម្រើកណ្តាល ហើយបានទាត់បាល់បញ្ចូលទីចំនួន ១៥គ្រាប់ ពីការបង្ហាញខ្លួន ៣៨ប្រកួត គិតគ្រប់ព្រឹត្តិការណ៍ទំាងអស់នៅក្នុងរដូវកាលនេះ។

មានក្លិបនៅក្របខ័ណ្ឌ Premier League មួយត្រូវបានគេរាយការណ៍ថា កំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើ Havertz ស្របពេលដែលក្លិបជាច្រើនទៀតកំពុងចាប់អារម្មណ៍ផងដែរមកលើខ្សែប្រយុទ្ធរូបនេះ។

យោងតាមកាសែតកីឡា The Sun បានឱ្យដឹងថា ក្រុមបិសាចក្រហម Man Utd ជាក្លិបដែលបាននាំមុខគេក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bayer Leverkusen គឺកីឡាករ Kai Havertz ។ ក្លិបនេះ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់នាំយកខ្សែប្រយុទ្ធ Havertz ក៏ដូចជាខ្សែបម្រើស្លាបស្តាំ Jadon Sancho របស់ក្លិប Borussia Dortmund ផងដែរនៅរដូវក្តៅនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9301411