Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រាន់តែឈុតសម្លៀកបំពាក់សាមញ្ញរបស់ Yaya មួយឈុតនេះមានតម្លៃរហូតដល់ 5000$

កំពូលតារាសម្ដែងជួរមុខប្រចាំប្រទេសថៃ Yaya Urassaya ដែលតែងតែលេចមុខសម្ដែងក្នុងរឿងភាគជាច្រើននាពេលកន្លងមក សុទ្ធសឹងតែទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកគាំទ្រពាសពេញបណ្ដាប្រទេស។

បើក្រឡេកមកមើលពីសម្រស់របស់តារាស្រីរូបនេះ ពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង​ រាល់ពេលនាងតុបតែងខ្លួនម្ដងៗតែងតែទទួលបានការចាប់អារម្មណ៍មិនថាលើឈុតសម្លៀកបំពាក់និងគ្រឿងតុបតែងខ្លួនរបស់នាងឡើយ។

កាលពីប៉ុន្មានថ្ងៃមុននេះ Yaya បានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន ទិញភីហ្សាក្បែរផ្ទះ ដែលរូបថតប៉ុន្មានសន្លឹកនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឈុតសម្លៀកបំពាក់មួយឈុតនោះ ដែលរួមបញ្ចូលគ្នាតម្លៃប្រហែល 150,000 បាត ឬ 5000$។ ផ្តើមពីកាបូបដែល Yaya ស្ពាយមានតម្លៃ 126,000 បាតឬ 4000$ ជាមួយនឹងអាវយឺតតម្លៃ 30,500 បាតឬ 1000$។ កាបូបម៉ូតដែល Yaya ស្ពាយនោះបានលក់អស់ពីស្តុក SOLD OUT ហើយថែមទាំងគេនាំគ្នាហៅកាបូបនោះថា ម៉ូត Yaya ថែមទៀតផង៕

from: https://tnaot.com/km/m/detail/article/9301330