ស្ថានភាពនៅអាមេរិក កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលក្រុមបាតុករវាយប្រហារចូលទីតាំងទាហានអាកាសអាមេរិក នៅភាគខាងជើង នៃទីក្រុង Dokata បង្កឲ្យមានការខូចខាតយ៉ាងច្រើន។
បាតុកម្ម នៅអាមេរិកបានវិវឌ្ឍកាន់តែតានតឹង ហើយនៅមិនទាន់មានសញ្ញាថយចុះនៅឡើយ។ មិនតែប៉ុណ្ណោះ អំពើហិង្សា ក៏បានកើនឡើងកាន់តែខ្លាំង និងគ្រោះថ្នាក់ជាងមុនទៅទៀត។ បើតាមរបាយការណ៍ពីសន្តិសុខអាមេរិក បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា បាតុករមួយក្រុមបានវាយប្រហារទៅលើទីតាំងទាហានអាកាស នៅភាគខាងជើង នៃទីក្រុង Dakota ។ ក្រៅពីនេះបាតុកម្មក៏បានឡោមព័ទ្ធសេតវិមាន បណ្តាលឲ្យលោកត្រាំត្រូវភៀសខ្លួនចូលរូងក្រោមដីដើម្បីសុវត្ថិភាព។
ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម នៅទីតាំងទាហានអាកាស Grand Fork នៅភាគខាងជើង នៃទីក្រុង Dakota កាលពីថ្ងៃ ទី១ ខែមិថុនា មានទាហានអាមេរិក ចំនួន២នាក់បានស្លាប់។ ប៉ុន្តែការស្លាប់នោះមិនត្រូវបានប្រកាសភ្លាមៗនោះឡើយ ក៏ដូចជាមូលហេតុ បណ្តាលឲ្យទាហាន២នាក់ស្លាប់នោះដែរ។
ទស្សនាវដ្តី Time បានផ្សាយថា « ទាហានដែលស្លាប់ គឺជាអាកាសយានិក ដែលជាសមាជិកក្រុមហោះហើរល្បាត លេខ៣១៩។ មន្ត្រីយោធា មិនទាន់ប្រកាសអត្តសញ្ញាណនៅឡើយដែរ ដោយរង់ចាំ២៤ម៉ោងដើម្បីផ្តល់ព័ត៌មានដល់គ្រួសារទាហានរងគ្រោះ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងប្រើប្រាស់កម្លាំងទាហាន ដើម្បីបង្ក្រាបបាតុកម្ម ប្រសិនបើនៅតែបន្តមានបាតុកម្មហិង្សា បំផ្លាញទ្រព្យសម្បត្តិ និងមានមនុស្សស្លាប់ជាបន្តបន្ទាប់បែបនេះ៕ ប្រែសម្រួលដោយ៖ MEO