Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd សម្រេចបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Odion ដល់ឆ្នាំ២០២១

ក្លិប Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ ក្លិប Shanghai Shenhua ក្នុងការបន្តកុងត្រាឱ្យខ្សែប្រយុទ្ធ Odion Ighalo លេងនៅក្រខណ្ឌ Premier League រហូតដល់ខែមករា ឆ្នាំ២០២១ ។

កីឡាករ Odion ផ្លាស់មកចូលរួមជាមួយក្រុមបិសាចក្រហមនៅ ខែមករា ឆ្នាំមុនក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល ហើយនឹងត្រូវផុតកុងត្រានៅថ្ងៃទី៣១ ខែឧសភា ប៉ុន្តែត្រូវបាន លោក Ole Gunnar Solskjaer គ្រូបង្វឹក Man Utd សម្រេចផ្តល់កិច្ចសន្យាថ្មីចំនួន ៨ខែទៀត។ ចាប់តាំងពីផ្លាស់មក Man Utd ខ្សែប្រយុទ្ធរូបនេះ បង្ហាញខ្លួនបានចំនួន ៨ប្រកួត និងទាត់បញ្ចូលទី ៤គ្រាប់ ផងដែរ។

ដូច្នេះ កិច្ចសន្យាថ្មីនេះ នឹងធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា បន្តស្នាក់នៅទឹកដី Old Trafford រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំក្រោយ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9301104