Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមបាតុកម្មប្រឆាំង​ការប្រកាន់ជាតិសាសន៍នៅអាមេរិក រាលដាល​ដល់ប្រទេសជាច្រើនជុំវិញពិភពលោក

កាលពីថ្ងៃទី​១ ខែមិថុនា បាតុកម្មទាមទារយុត្តិធម៌​ឲ្យបុរសជនជាតិស្បែកខ្មៅ​ ឈ្មោះ George Floyd ដែលត្រូវប៉ូលិសអាមេរិកសង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់។ បាតុកម្មនៅអាមេរិកកំពុងកើតឡើង នៅទូទាំងប្រទេស ហើយពេលនេះ​បានរាលដាលដល់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ​និងប្រទេសជាច្រើនទៀ​ត រួមមាន អង់គ្លេស និងស្វីស…ជាដើម។

កន្លងមក ប្រទេសអង់គ្លេស​ ក៏មានបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍​។ នៅពេលនេះ​ បាតុកម្មដែលមានពាក្យស្លោក​« ខ្ញុំមិនអាចដកដង្ហើមបាន» បានរាលដាលដល់ប្រទេសស្វីស។ នៅទីក្រុង Zurich ​ដែលជាទីក្រុងធំបំផុត​របស់ស្វីស បើទោះជាមានបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​កូវីដ១៩​ ក៏មានក្រុមជនជាតិស្បែកខ្មៅ ​នាំគ្នាធ្វើបាតុកម្ម ដែលជាការរួមចំណែកទាមទារយុត្តិធម៌​ និងបញ្ឈប់​ការប្រកាន់ជាតិសាសន៍។

បាតុកម្មនៅទីក្រុង​Zurich មានពលរដ្ឋចូលរួមរាប់ពាន់ពាន់ ​ប៉ុន្តែបាតុកម្មធ្វើឡើង ដោយ​សន្តិភាព មិនមានអំពើហិង្សា​នោះឡើយ។

ជាមួយគ្នានេះ ប្រទេសជាច្រើន ក៏បានបង្កើតកម្មវិធីផ្សព្វផ្សាយដល់សហគមន៍ ដើម្បីទប់ស្កាតការរើសអើងជាតិសាសន៍​កើតឡើង នៅក្នុងសហគមន៍របស់ខ្លួន​។ នៅពេលនេះកម្លាំងសន្តិសុខអូស្ត្រាលី បានអំពាវនាវដល់ពលរដ្ឋ ចូលរួម​ក្នុងសកម្មភាពទប់ស្កាត់ការរើសអើងជាតិសាសន៍។ ប៉ូលិសរដ្ឋ​​New South Wales (NSW) បានបើកយុទ្ធនាការ​បង្កើនស្មារតីសាមគ្គី​ដល់សហគមន៍ ហើយត្រូវតែរាយការណ៍​ជាបន្ទាន់ បើមានសកម្មភាពរើសអើងជាតិសាសន៍កើតឡើងនោះ។

កម្លាំងសន្តិសុខអូស្ត្រាលី បានបើកយុទ្ធនាការមានឈ្មោះ “Stop Public Threats” (ទប់ស្កាត់ ការគំរាមកំហែងទៅលើសហគមន៍) ។ តាមច្បាប់អូស្ត្រាលី រាល់បុគ្គលណាម្នាក់មានសកម្មភាពហិង្សា​ទៅលើបុគ្គលផ្សេងទៀត ដោយមូលហេតុជាតិសាសន៍ ឬសាសនា នឹងងត្រូវរងការផាកពិន័យដាក់ទោសជាប់គុក យ៉ាងរយ:ពេលតិច​៣ឆ្នាំ​។

គោលដៅរបស់អូស្ត្រាលី គឺដើម្បី​ទប់ស្កាត់ការប្រកាន់ជាតិសាសន៍រីករាលដាលដល់ប្រទេសនេះ ក្រោយពេលមានក្រុមជនជាតិស្បែកខ្មៅ នៅអឺរ៉ុបធ្វើបាតុកម្ម ដែលជាការរួមចំណែក​ជាមួយក្រុមជនជាតិស្បែកខ្មៅ នៅអាមេរិក៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9301032