ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដើរចាកចេញពីសេតវិមានដោយថ្មើរជើង ខណ:កងកម្លាំងសន្តិសុខប៉ះទង្គិចគ្នាជាមួយហ្វូងបាតុករ នៅឧទ្យានក្បែរសេតវិមាន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Sputnik នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ។
ប្រភពព័ត៌មានដដែល បានបន្តថា មេដឹកនាំអាមេរិកត្រូវបានគេឃើញថា កំពុងឈរនៅមុខព្រះវិហារគ្រឹស្តសាសនាមួយមួយកន្លែង នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅមុនពេលចាប់ផ្តើមអនុវត្តបម្រាមគោចរ នៅក្នុងទីក្រុង។ រីឯកម្លាំងសម្ងាត់អាមេរិក ត្រូវបានគេមើលឃើញថា កំពុងការពារសន្តិសុខយ៉ាងម៉ត់ចត់ជូនលោកប្រធានាធិបតីអាមេរិក ខណ:គាត់kMBugធ្វើដំណើរចេញពីសេតវិមាន ឆ្ពោះទៅកាន់ព្រះវិហារគ្រឹស្តសាសនាក្រិក ដែលខូចខាតដោយសារតែអគ្គិភ័យ កាលពីយប់កន្លងនោះ ។
ប្រភពព័ត៌មានរបស់ CBS News បានផ្សាយថា ប្រធានាធិបតីអាមេរិកបាន «កាន់ព្រះគម្ពីរ អស់រយៈពេលជាច្រើននាទី ហើយថតរូបជាមួយបុគ្គលិក» នៅក្បែរព្រះវិហារនោះ ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងនៅពេលដែលកំពុងកាន់ព្រះគម្ពីរនោះថា យើងមានប្រទេសដ៏អស្ចារ្យមួយ ហើយនេះគឺជាគំនិតរបស់ខ្ញុំ, អស្ចារ្យបំផុតនៅលើពិភពលោក ។ ប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោកមិនមែនកាន់ព្រះគម្ពីរផ្ទាល់ខ្លួននោះទេ ។ លោកថា “ប្រទេសដ៏អស្ចារ្យបានត្រឡប់មកវិញហើយ – ត្រឡប់មកវិញខ្លាំងជាងមុន និងអស្ចារ្យជាងមុនទៅទៀត” ។
វត្តមានរបស់លោកប្រធានាធិបតី នៅទីនោះមានរយៈពេលខ្លី ហើយលោកបានវិលត្រឡប់ទៅកាន់សេតវិមានវិញ នៅមុនម៉ោង៧ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក )។
នៅក្នុងតំបន់ទាំងមូល គេឃើញកងកម្លាំងសមត្ថកិច្ចជិះសេះល្បាត នៅវេលាម៉ោងប្រហែល៦ និង ៣០នាទីយប់ ហើយបានដាក់ពង្រាយទាំងឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ក្នុងគោលដៅប្រឆាំងទៅលើក្រុមបាតុករដែលបង្កហិង្សា ។ រីឯក្រុមបាតុករ ក៏បាននាំគ្នាលុតជង្គង់ ធ្វើបាតុកម្មតវ៉ា ក្នុងរយៈពេលខ្លីដែរ ៕ ប្រែសម្រួលដោយ៖ thach yat