Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ាកឡានគួរឲ្យទុកចិត្តបំផុតមួយនៅអូស្ត្រាលី គឺជាម៉ាកឡានអត់ប្រើសាំង

សារជាថ្មីម្តងទៀត ម៉ាករថយន្ត Toyota បានឈរនៅកំពូលតារាងលេខ១ ជាម៉ាករថយន្តគេជឿទុកចិត្តបំផុត នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែអតិថិជននៅទីនោះ បានបង្កើនទំនុកចិត្តយ៉ាងខ្លាំង ទៅលើម៉ាករថយន្តអត់ប្រើសាំង Tesla។

យោងតាមការស្ទង់មតិប្រចាំឆ្នាំ បានរកឃើញថា Toyota នៅតែផ្តល់ទំនុកចិត្តខ្លាំង តាមពីក្រោយដោយ Mazda ឈរនៅលេខ២ ហើយ Tesla លេខ៣។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Tesla បានផ្លោះពីលេខ៧ កាលពីឆ្នាំ២០១៩ ដោយទម្លាក់ Honda ដើម្បីបានឈរលេខ៣ ក្នុងឆ្នាំ២០២០ នេះ។

គួរឲ្យដឹងថា Tesla ទើបតែបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៤ ប៉ុណ្ណោះ ប៉ុន្តែទទួលបានចំនួនលក់យ៉ាងល្អប្រសើរ។ នៅទីនោះ Tesla មានលក់រថយន្ត Model S, Model 3 និង Model X ផងដែរ៕

from: https://tnaot.com/km/m/detail/article/9297614